Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Enrique នឹង​ជោគជ័យ​បើ​ទៅ​ដឹកនាំ​ Chelsea

  • បោះពុម្ព

មានព័ត៌មាន ជាច្រើន មួយរយៈចុងក្រោយ នេះពាក់ព័ន្ធ អនាគតរបស់ Antonio Conte ជាមួយ Chelsea ដោយថាលោក អាចត្រូវក្លឹប បញ្ចប់ពីការងារ នៅចុងរដូវកាល ដើម្បីទុកកៅអី ទំនេរទុកឲ្យ Luis Enrique។

Enrique អតីតអ្នកចាត់ការ Barcelona បានលាឈប់ពីតួនាទីក្រោយចប់រដូវកាលមុនហើយបច្ចុប្បន្នកំពុងសម្រាកលំហែកាយ។ បុរសសញ្ជាតិអេស្ប៉ាញធ្លាប់ប្រកាសថានឹងវិលទៅដឹកនាំក្លឹបអាជីពវិញចាប់ពីរដូវកាលក្រោយទៅបើមានក្លឹបណាទាក់ទង។ ស្របពេល Conte ដឹកនាំក្រុមមិនសូវល្អដូចពីមុនស្រាប់ ក៏មានចចាមអារ៉ាមថាកៅអីរបស់លោក នឹងត្រូវជំនួសដោយ Enrique។

យ៉ាងណាក៏ដោយ Andrès Iniesta ជាប្រធានក្រុម Barcelona និងធ្លាប់លេងក្រោមការដឹកនាំរបស់បុរសវ័យ៤៧ ជឿជាក់ថាអតីតអ្នកចាត់ការរបស់ខ្លួននឹងជោគជ័យបើទៅកាន់ក្លឹបតោខៀវមែន។ "ខ្ញុំគិតថា Enrique នឹងជោគជ័យទោះដឹកនាំក្លឹបណាក៏ដោយ សូម្បីតែ Chelsea។ វាពិតជាមិនងាយស្រួលទេដែលដឹកនាំក្លឹបធំដូចជា Chelsea ប៉ុន្តែបើមើលលើស្នាដៃរបស់គាត់ជាមួយ Barcelona ខ្ញុំជឿជាក់ថា Enrique ពិតជាអាចទៅរួច"។ Iniesta និយាយដូច្នេះ៕

ដកស្រង់ពី៖ Sabay