បណ្តាញសង្គម

ត្បិត​​មិន​ដែល​​ចាញ់​តែ​ការ​ប៉ះ សរ សី គឺ​ជា​ប្រកួត​អន្តរជាតិ​លើក​ដំបូង​របស់ ​ Phoe Thaw

ងៃទី ២៣ ខែ កុម្ភៈស្អែកនេះ ការប្រកួត រវាងកីឡាករ ម្ចាស់ផ្ទះមីយ៉ាន់ម៉ា Phoe Thaw និងកីឡាករ ចាស់វស្សាកម្ពុជាសរ សី នឹងចាប់ផ្ដើមហើយ នាកីឡដ្ឋាន ក្នុងសាល Thuwunna Indoor Stadium ឯទីក្រុងយាំងហ្គោន។

phoe Thaw ជាកីឡាករ  MMAលំដាប់ប្រទេស មីយ៉ាន់ម៉ា មួយរូប បន្ទាប់ពី មិត្តរួមជាតិ Aung La N Sang ដែលជាម្ចាស់ ខ្សែក្រវាត់ទម្ងន់ធ្ងន់ One Championship។ ឆ្លងកាត់៥ប្រកួតក្នុងទ្រង់កន្លងទៅ Phoe Thaw មិនដែលស្គាល់ជាតិចាញ់ឡើយ។

តែសម្រាប់ជ័យ ជម្នះទាំងអស់នោះ Phoe Thaw ធ្លាប់តែផ្ដួល មិត្តរួមជាតិ មិនដែលប្រកួត អន្តរជាតិទេ។ ការប្រឈម មុខជាមួយ សរ សីនៅរាត្រីស្អែក ជាវាយអន្តរជាតិ លើកដំបូងរបស់ អតីតកូនសិស្ស ចាន់ រតនារូបនេះ។

ងាកទៅជើងខ្លាំងកម្ពុជាវិញ សរ សី ខកខានឡើងសង្វៀន យូរដែរហើយ បន្ទាប់ពីជាប់ ភារកិច្ចបង្ហាត់គុនខ្មែរ នៅប្រទេសជប៉ុនជាង២ឆ្នាំ។ យ៉ាងណានេះ មិនមែនជាលើក ដំបូងទេដែលកីឡាករ វ័យជ្រេចូលប្រកួត One Championship។

កាលពីឆ្នាំ២០១៥ គេធ្លាប់យកឈ្នះ មិត្តរួមជាតិ ជីម ចិត្រាក្នុងទឹកពីរនាក ម្មវិធីក្នុងទ្រុងល្បីមួយនេះ កាលរៀបចំ នៅកម្ពុជា។ ប្រវត្តិប្រកួត MMA សរ សីធ្លាប់ប្រកួត៤ដង ឈ្នះ ៣ ចាញ់១។

ជារឿងចាប់អារម្មណ៍ មួយទៀត ត្បិតតែមួយ រយៈចុងក្រោយ Phoe Thaw ទៅហាត់នៅកោះ ភូកេតប្រទេសថៃ ប៉ុន្តែក្នុងការប្រកួត ស្អែកអតីតគ្រូរបស់ខ្លួន ចាន់ រតនា នឹងទៅឲ្យទឹកផ្ទាល់ នៅប្រទេសមីយ៉ានម៉ា។ នេះបើតាម ចាន់ រតនាប្រាប់ Sabay៕

 ដកស្រង់ពី៖ Sabay