Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

​ប្រកួត​​​ស្អែក ​​​​គ្រូ​ និង​​ប្រធាន​ក្រុម​កម្ពុជា​ផ្តោត​លើ​គោលដៅ​តែ​មួយ​ដូចគ្នា

  • បោះពុម្ព

លោកគ្រូបង្វឹកបាល់ទាត់ ជម្រើសជាតិកម្ពុជា និងប្រធានក្រុម បាននិយាយ ដូចគ្នាផ្តោតលើកត្តា សំខាន់មួយ ពេលទល់នឹងក្រុមខ្លាំង អាហ្វហ្គានីស្ថាន សម្រាប់ការប្រកួតបង្គ្រប់កិច្ចនៃពានរង្វាន់ AFC Asian Cup ថ្ងៃអង្គារ ទី២៧ មីនា វេលាម៉ោង៩យប់ នៅទឹកដី ប្រទេសតាគីជីស្ថាន។

ក្នុងសន្និសីទសារព័ត៌មាន លោក ប្រាក់ សុវណ្ណារ៉ា បាននិយាយថា ទោះបីជាការប្រកួតលែងសំខាន់សម្រាប់ក្រុមរបស់លោកឆ្ពោះទៅវគ្គបន្ត ប៉ុន្តែសំខាន់សម្រាប់ក្រុមទាំងមូលដើម្បីអភិវឌ្ឍខ្លួនទៅមុខនេះទៀត។ ជាពិសេសក្រុមកម្ពុជាត្រូវលេងឲ្យបានល្អបំផុតបានរក្សាចំណាត់ថ្នាក់ FIFA Ranking។ ជាមួយគ្នានេះ ធារី ចន្ថាប៊ីន ប្រធានក្រុមជម្រើសជាតិកម្ពុជាក៏បាននិយាយដូចលោកគ្រូបង្វឹកដែរ។

សមាជិកក្រុម Teranganu របស់លីគកំពូលម៉ាឡេស៊ីបាននិយាយថា ៖«ការប្រកួតនៅតែសំខាន់សំខាន់យើង ជាពិសេសយើងត្រូវធ្វើឲ្យបានល្អដើម្បីរក្សាចំណាត់ថ្នាក់នៅ FIFA Ranking»។ ដូច្នេះក្រុមទាំងមូលត្រូវលេង និងធ្វើឲ្យបានល្អបំផុត។ បើនិយាយពីចំណាត់ថ្នាក់ពិភពលោក ( FIFA Ranking ) ក្នុងខែមីនានេះ ក្រុមក្រុមជម្រើសជាតិកម្ពុជាកំពុងស្ថិតនៅលេខរៀងទី១៧១។

ស្របពេលក្រុមជម្រើសជាតិអាហ្វហ្គានីស្ថានស្ថិតនៅលេខរៀងទី១៤៨។ ទោះបីជាយ៉ាងណា លោក ប្រាក់ សុវណ្ណារ៉ា ធ្លាប់បាននិយាយហើយថា សម្រាប់ការប្រកួតនេះសំខាន់សម្រាប់ក្រុមក្នុងត្រៀមខ្លួនចូលរួមប្រកួតពានរង្វាន់មួយនៅប្រទេសប្រ៊ុយណេ ដូច្នេះបានជាលោកបានជ្រើសរើសយកយុវជនអាយុក្រោម២១ឆ្នាំភាគច្រើនដើម្បីឲ្យទទួលបានបទពិសោធអន្តរជាតិ។

ពានរង្វាន់នៅប្រទេសប្រ៊ុយណេនេះ កម្ពុជាស្ថិតនៅពូល B ជាមួយប្រទេស សិង្ហបុរី និងឡាវ។ ដោយឡែកនៅពូល A មាន ថៃ មីយ៉ាន់ម៉ា ទីម័រខាងកើត និងម្ចាស់ផ្ទះ ប្រ៊ុយណេ។ កាលពីជើងទី១នៅទឹកដីកម្ពុជាក្រោមការដឹកនាំ Leonardo Vitorino បានធ្វើរឿងភ្ញាក់ផ្អើលដោយយកឈ្នះក្រុមអាហ្វហ្គានីស្ថាន១-០ ដែលនេះជាកំណត់ត្រាដ៏កម្រក្នុងការឈ្នះក្រុមខ្លាំង។

ចំពោះជើងទី២ នឹងប្រកួតនៅទឹកដីកណ្តាល តាជីគីស្ថាន វេលាម៉ោង២១ (៩យប់)៕





ដកស្រង់ពិ៖ Sabay