Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

PSG មើល​​ឃើញ​គ្រូ​នៅ​អង់គ្លេស​ម្នាក់ សម្រាប់​ជំនួស Unai Emery

  • បោះពុម្ព

Paris Saint-Germain កំពុងពិចារណា តែងតាំងអ្នកចាត់ការក្លឹប Chelsea លោក Antonio Conte ជំនួសតំណែងលោក Unai Emery នៅរដូវកាលក្រោយ ហើយនឹងបើកការពិភាក្សា ជាមួយអ្នកតំណាង របស់បុរសជនជាតិអ៊ីតាលីរូបនេះ។

បន្ទាប់ពីចូលដឹកនាំ Chelsea នៅរដូវកាលដំបូង Conte ជួយក្លឹបឈ្នះពាន Premier League តែក្នុងរដូវកាលនេះហាក់ដាំក្បាលចុះបន្តិចដោយចាញ់ពិន្ទុក្រុមលេខ១ Man Cityដល់២៥ពិន្ទុ ហើយថែមទាំងធ្លាក់ពី Champions League វគ្គ១៦ក្រុមទៀត។ ងាកទៅលោក Unai Emery នឹងគ្រោងចុះចេញពីតំណែងនៅ PSG ពេលកុងត្រាអស់នៅចប់រដូវកាលនេះ។

មានបេក្ខជនជាច្រើនដែលគេរំពឹងអាចមកជំនួស Emery ប៉ុន្តែ Conte មានភាគរយខ្ពស់ជាង Jose Mourinho, Diego Simeone និង Massimiliano Allegri ដែលពួកគេទាំង៣ទំនងមិនទាន់ចង់ចេញពី Manchester United, Atletico Madrid និង Juventus នៅឡើយទេ។ Conte បច្ចុប្បន្នដូចមានស្ថានភាពរស់នៅមិនស្រួលសោះជាមួយ Chelsea ជាពិសេសមានបញ្ហាជាមួយកីឡាករ ហើយលោកក៏មានការទាក់ទងទៅដឹកនាំជម្រើសជាតិអ៊ីតាលីវិញដែរ៕

ដកស្រង់ពី៖ Sabay