បណ្តាញសង្គម

Rooney ជះ​លុយ​២០​លាន​ផោន​សង់​ភូមិគ្រឹះ​ថ្មី​មាន​ទាំង​តារាង​បាល់ទាត់​

Wayne Rooney បានសាងសង់ ភូមិគ្រឹះ ថ្មីសន្លាងមួយ សម្រាប់គ្រួសារ នៅជនបទឆ្ងាយពីទីក្រុង ដ៏មមាញឹក ដែលចាយលុយដល់២០លានផោន។

ទ្រនំថ្មីរបស់ខ្សែប្រយុទ្ធ Everton សង់លើផ្ទៃដី៤០ហិចតា រួមមានបន្ទប់គេង៦, អាងហែលទឹកធំទូលាយ, បន្ទប់ហាត់ប្រាណ, រោងភាពយន្តសម្រាប់គ្រួសារ, ចំណតដាក់ឡាន៦គ្រឿង, ក្រោលសេះ និងទីលានបាល់ទាត់។

សំណង់ភូមិគ្រឹះ៣ជាន់នេះក៏មានដែរនូវបន្ទប់ដាក់ស្រា, កន្លែងលេងស្នូគ័រ និងបឹងស្ទូចត្រីលេងចំនួន២។ Rooney និងភរិយានាង Coleen រួមទាំងកូនប្រុស៣នាក់បច្ចុប្បន្នរស់នៅភូមិគ្រឹះ Prestbury លើផ្ទៃដី២០ហិចតាស្ថិតនៅតំបន់ Cheshire ប្រទេសអង់គ្លេស៕

 ដកស្រង់ពី៖ Sabay