បណ្តាញសង្គម

Giggs ប្រាប់​ពី​អារម្មណ៍​ខុស​គ្នា​ពេល​ជា​កីឡាករ​ និង​គ្រូ​បង្វឹក​

Ryan Giggs បានក្លាយជាគ្រូបង្វឹក ក្រុមជម្រើសជាតិ វែលជាផ្លូវការ កាលពីខែមករា ក្រោយយល់ព្រម ចុះកុងត្រា រយៈពេល៤ឆ្នាំ។

បុរសវ័យ៤៤ឆ្នាំទៅអង្គុយកៅអីលោក Chris Coleman ដែលសុំលាឈប់ទៅ Sunderland ហើយបានដឹកនាំវែលដំបូងដោយយកឈ្នះចិន ៦-០ នៅពាន China Cup។ យ៉ាងណា Giggs បានប្រាប់ពីអារម្មណ៍ខុសគ្នាកាលលេងជាកីឡាករដំបូង និងពេលដឹកនាំជម្រើសជាតិ។ វីរបុរសបុរសក្រុមបិសាចក្រហមឲ្យដឹងថា ការដឹកនាំជម្រើសជាតិវែលគឺមានសម្ពាធ និងការភ័យព្រួយច្រើនជាងពេលលោកធ្វើជាកីឡាករ។ "ខ្ញុំពិតជាមានអារម្មណ៍ពិបាកចិត្តខ្លាំងជាងពេលដែលលេងខ្លួនឯងលើទីលាន។

ការងារគ្រូជម្រើសជាតិមានពេលទំនេរច្រើន ពេលខ្លះ២ ឬ៣ខែទើបប្រកួតម្ដង"។ Giggs ជាប់ជាកីឡាករលេងនៅ Premier League បានច្រើនជាងគេទីពីរក្រោយបង្ហាញខ្លួនចំនួន៦៣២ប្រកួត និងស៊ុតបញ្ចូលទី១១៤គ្រាប់ឲ្យ Man United។ ក្នុងអាជីពគ្រូបង្វឹកវិញលោកធ្លាប់ដឹកនាំ United មួយប៉ុណ្ណោះក្នុងនាមជាអ្នកចាត់ការបណ្ដោះអាសន្នកាលពីឆ្នាំ២០១៤៕

ដកស្រង់ពី៖ Sabay