បណ្តាញសង្គម

បាល់​ទះ​ជន​ពិការ​កម្ពុជា ចាញ់​ក្រុម​មាឌ​ធំ​ឡេតូនី​នៅ World Championship

ក្រុមបាល់ទះជនពិការរបស់កម្ពុជា មិនអាចឡើងទៅវគ្គបន្ដបានទេ ដោយសារតែចាញ់ក្រុមមាឌធំៗ ឡេតូនី មុននេះបន្តិចក្នុងលទ្ធផល ៣-១ នាពានរង្វាន់ World Championship Qualifies ។

ក្នុងការប្រកួតនេះដែរ កម្ពុជា ធ្វើបានល្អក្នុងសិតដំបូងប៉ុន្តែសិតក្រោយៗបែរជាមិនអាចធ្វើអ្វីក្រុមឡេតូនីបានវិញ។ ខណៈដែលពួកគេមានមាឌធំ វៃវែង គឺជាចំណុចមួយដែលធ្វើឱ្យខាងកម្ពុជាពិបាកក្នុងការវាយចេញ និងលួចខ្លាំងណាស់។ សរុបជារួមមក កម្ពុជាបានធ្លាក់ចេញទៅហើយ សម្រាប់ការប្រកួតមួយនេះ ក្រោយពីឆ្លងកាត់ការប្រកួត៣ប្រកួត ឈ្នះ១ និងចាញ់២ប្រកួត។

១ប្រកួតដែលឈ្នះនោះ គឺឈ្នះអ៊ីតាលី និង២ប្រកួត ដែលចាញ់ គឺចាញ់ម្ចាស់ផ្ទះ កូរ៉េខាងត្បូង និងចាញ់ឡេតូនី។ សម្រាប់ការប្រកួត ជម្រុះជើងឯក ពិភពលោក World Championship Qualifies នៅកូរ៉េខាងត្បូងនេះកម្ពុជាស្ថិតនៅក្នុងពូល A ជាមួយម្ចាស់ផ្ទះកូរ៉េខាងត្បូង អ៊ីតាលី និងឡេតូនី ខណៈពូល B មានថៃ ម៉ុងហ្គោលី ក្រូអាស៊ី និងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ៕

ដកស្រង់ពី៖ Sabay