បណ្តាញសង្គម

ទម្លាយ​មូលហេតុ Jamie Vardy ពាក់​ស្បែកជើង​ប្រេន Ronaldo

Jamie Vardy បានសម្រេចទិញស្បែកជើងថ្មីដោយខ្លួនឯង បន្ទាប់ពីមិនចង់ពាក់ស្បែកជើងថ្មីដែល Nike ឧបត្ថម្ភឲ្យជម្រើសជាតិអង់គ្លេស។

កីឡាករវ័យ៣១បានទាត់បញ្ចូលទីមួយគ្រាប់ជួយ អង់គ្លេសស្មើអ៊ីតាលី ១-១ កាលពីយប់ថ្ងៃអង្គារកន្លងទៅ។ តាមពិតទៅក្រុមហ៊ុន Nike ចង់ប្ដូរស្បែកជើងស៊េរីថ្មីឲ្យជម្រើសជាតិអង់គ្លេស ប៉ុន្តែ Vardy ហាក់មិនចូលចិត្តស្បែកជើងនោះសោះ។

ដោយសារតែមូលហេតុនេះហើយ ទើប Vardy បានចេញលុយហោប៉ៅខ្លួនឯង សម្រេចទិញស្បែកជើង Nike CR7 ដោយមិនពាក់ស្បែកជើងថ្មីដូចមិត្តរួមជាតិផ្សេងទៀត។ នេះក៏មិនមែនជាស្បែកជើង Nike CR7 ដំបូងដែលកីឡាករ Leicester City រូបនេះមាននោះទេ គេមានច្រើនគូដែរហើយ។ Vardy ក៏មានកុងត្រាជាមួយក្រុមហ៊ុន Nike ផងដែរ តែវានឹងអស់នៅចប់រដូវកាលនេះ៕

ដកស្រង់ពី៖ Sabay