Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Real បើក​ដៃ ក្លឹប​ណា​មានជាង​១២៣​លាន​ដុល្លារ អាច​យក Bale ទៅ​បាន

  • បោះពុម្ព

Real Madrid បានប្រាប់ទៅ ក្លឹបទាំងឡាយ ដែលចង់បាន Gareth Bale ក្នុងរដូវក្ដៅ ខាងមុខថា គេនឹងមិន ចេញពីក្លឹប ប្រសិនតម្លៃខ្លួន មិនដល់៨៨លានផោន(ជាង១២៣លានដុល្លារ)។

ជម្រើសជាតិវែលរូបនេះបានផ្លាស់ទៅកាន់ Madrid ក្នុងឆ្នាំ២០១៣ និងកុងត្រានៅសល់ដល់ឆ្នាំ២០២២ តែបើតាមសេចក្ដីរាយការណ៍ពីប្រទេសអេស្ប៉ាញ Real កំពុងពិចារណាលក់ Bale ចេញ ដោយរកកីឡាករថ្មីជំនួស។ Bale បានប្រឹងប្រែងលេងនិងហ្វឹកហាត់យ៉ាងខ្លាំងក្លាដើម្បីទម្រង់ដើមត្រលប់មកវិញ បន្ទាប់ពីមានរបួសជាញឹកញាប់។

ក្នុងរដូវកាលនេះគេបង្ហាញខ្លួនបាន២៩ប្រកួតគ្រប់កម្មវិធីឲ្យ Real Madrid និងរកបាន១២គ្រាប់។ ផ្អែកតាមកាសែត AS ចុះផ្សាយថា ពេលវេលារបស់ Bale នៅទីក្រុង Madrid គឺអស់ហើយ ប៉ុន្តែក្លឹបក៏មិនឲ្យគេចេញក្នុងតម្លៃថោកដែរ គឺចង់បានតម្លៃដើមកាលពី៥ឆ្នាំមុនមកវិញ Real Madrid បានទិញ Bale ពី Spurs ក្នុងតម្លៃ៨៦លានផោន កាលនោះបំបែកកំណត់ត្រាកីឡាករថ្លៃជាងគេលើលោក។ តម្លៃថ្លៃបែបនេះ នៅ Premier League មានក្លឹប៣ប៉ុណ្ណោះដែលហ៊ានទិញគឺ Manchester United, Manchester City និង Chelsea៕

ដកស្រង់ពី៖ Sabay