បណ្តាញសង្គម

ទាំង​អ្នក​ចាត់​ការ​ និង​កីឡាករ​៩​រូប​អាច​ត្រូវ​ Chelsea រុះរើ​ចេញ​ពេល​ចប់​រដូវ​កាល​

Chelsea កំពុងប្រឈមមុខនឹងការរុះរើដ៏ធំមួយនៅសម័យកាលរបស់មហាសេដ្ឋី Roman Abramovich បន្ទាប់ពីដាំក្បាលចុះខ្លាំងនៅរដូវកាលនេះ។

ក្រុមយក្សមានមូលដ្ឋាននៅឡុងដុងអាចមិនបាន Top 4 នៅរដូវកាលក្រោយ ខណៈ Premier League, Champions League និង League Cup ក៏អស់ឱកាសធ្វើឲ្យម្ចាស់ក្លឹបជនជាតិរុស្ស៊ីក្ដៅស្លឹកត្រចៀកខ្លាំង។ យ៉ាងលោក Antonio Conte នៅសល់ FA Cup មួយចុងក្រោយដើម្បីរក្សាកេរ្តិ៍ឈ្មោះមុនចាកចេញ។

ក្រៅពីព័ត៌មាននៃការចែកផ្លូវរបស់អ្នកចាត់ការនៅមានកីឡាករ៩រូបទៀតដែលអាចអស់និស្ស័យជាមួយក្លឹប។ កីឡាករទាំងនោះមានដូចជា Eden Hazard និង Thibaut Courtois អាចមិនបន្តកុងត្រាថ្មីបើ Chelsea អត់កៅអី UCL។ Cesc Fabregas, Pedro Rodriguez, Gary Cahill, David Luiz និង Olivier Giroud នៅសល់កុងត្រា១ឆ្នាំទៀតប៉ុណ្ណោះស្របពេលក្លឹបគ្មានបំណងទុកកីឡាករ អាយុលើសពី៣០ឆ្នាំដូច្នេះពួកគេអាចនឹងលក់ចេញ។

ចំពោះកីឡាករវ័យក្មេង២រូបគឺ Michy Batshuayi កំពុងឡើងជើងនៅ Dortmund ក្នុងលក្ខខណ្ឌខ្ចីជើង និង Kurt Zouma កំពុងលេងនៅ Stoke នឹងមិនមកវិញនោះទេបើអ្នកទាំងពីរមិនអាចធានាតំណែងជម្រើសដំបូង៕




ដកស្រង់ពី៖ Sabay