Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បង្ហាញ​ពាន​ UEFA នៅ​កោះ​ពេជ្រ​ បាន​ត្រឹម​ Selfie តែ​មិន​អាច​ប៉ះ​បាន​

  • បោះពុម្ព

ពានរង្វាន់បាល់ទាត់កំពូលប្រចាំទ្វីបអឺរ៉ុបបានមកដល់ទឹកដីនៃប្រទេសកម្ពុជាកាលពីម្សិលមិញ និងបានដាក់បង្ហាញឲ្យអ្នកគាំទ្របានឃើញនៅកោះពេជ្រដែលមានវត្តមានអតីតតារាឆ្នើម Ruud van Nistelrooyមកជាមួយ។

ទោះបីជាពានរង្វាន់នេះត្រូវបានដាក់បង្ហាញឲ្យមហាជនបានឃើញមែន ប៉ុន្តែមានការរឹតត្បិតក៏ខ្លាំង។ គ្មាននរណាម្នាក់អាចប៉ះពានរង្វាន់នេះដោយផ្ទាល់បានឡើយ សូម្បីតែប្រធានក្រុមហ៊ុនស្រាបៀរ Heineken® ក៏ត្រូវពាក់ស្រោមដៃដើម្បីយកពានមកដាក់តាំងបង្ហាញនៅមុខអ្នកសារព័ត៌មាន និងមហាជន។

យ៉ាងណា អ្នកគាំទ្រអាចថត Selfie ជាមួយបាន ប៉ុន្តែហាមប៉ះដោយដៃផ្ទាល់។ នៅក្នុងដំណើរបង្ហាញពានរង្វាន់ UEFA Champions League មកកម្ពុជានេះ ក៏មានវត្តមាន Nistelrroy ជាអតីតកំពូលកីឡាករ Manchester United និង Real Madrid មកចែករំលែក បង្ហាញពានរង្វាន់ និងជួបជុំអ្នកគាំទ្រកម្ពុជារយៈពេល៣ថ្ងៃពោលចាប់ពីថ្ងៃទី២ដល់៤ខែមេសាឆ្នាំ២០១៨៕

ដកស្រង់ពី៖ Sabay