បណ្តាញសង្គម

មិនដឹងសោះថា Arnold ខ្សែ​ការពារ​ឆ្នើម​ Liverpool មានជាប់ពាក់ព័ន្ធនឹង Sir Alex

Trent Alexander-Arnold មានទំនាក់ទំនងគួរឱ្យភ្ញាក់ផ្អើលជាមួយនឹងអតីតអ្នកចាត់ការក្លឹប Manchester United លោក Sir Alex Ferguson ។

ការជាប់ពាក់ព័ន្ធដោយសារយាយរបស់ខ្សែការពារ Liverpool គឺជាមិត្តស្រីដំបូងរបស់លោក Ferguson និងយូរឆ្នាំមួយរូប។ លោកស្រី Doreen Carling ត្រូវវីរបុរសក្លឹបបិសាចក្រហមកត់ត្រា និងសរសេរបញ្ជាក់ពីចំណងស្នេហាក្នុងសៀវភៅជីវប្រវត្តិរបស់លោក។ យ៉ាងណាក៏ដោយប៉ុន្មានឆ្នាំក្រោយមកទំនាក់ទំនងអ្នកទាំងពីរក៏ត្រូវកាត់ផ្ដាច់ហើយលោកស្រី Doreen បានរៀបការនិងទៅរស់នៅអាមេរិក។

ត្រង់នេះគឺជាមូលហេតុដែល Arnold មានសិទ្ធរើសយកជម្រើសជាតិអាមេរិក បើសិនជារូបគេមិនចង់លេងឲ្យអង់គ្លេស។ មានម្ដងលោក Ferguson ធ្លាប់សួរកីឡាករវ័យក្មេងរបស់ Liverpool ថាហេតុអ្វីមិនរើសយកក្លឹប Man United ហើយ Arnold បានប្រាប់ពីមូលហេតុដែលម្ដាយរបស់ខ្លួនពិបាកនឹងបើកឡានផ្លូវឆ្ងាយនាំទៅហាត់ ហើយមួយវិញទៀតគឺគ្រួសាររបស់គេទាំងមូលគឺជាអ្នកគាំទ្រហង្សក្រហម៕

ដកស្រង់ពី៖ Sabay