បណ្តាញសង្គម

យុវជន​កម្ពុជា​ម្នាក់ ​នឹង​មាន​ឱកាស​បាន​ទៅ​ចូល​រួម​កម្មវិធី​ Gazprom ​នៅ​រុស្ស៊ី មាន​២១១​ប្រទេស​ចូលរួម

ក្រុមហ៊ុន Gazprom បានសហការជាមួយ FIFA បង្កើតជាការប្រកួតបាល់ទាត់យុវជនមួយឈ្មោះថា Football for Friendship ដែលមាន២១១ប្រទេសចូលរួមនៅឆ្នាំ២០១៨នេះ។ ដោយក្នុងនោះដែរ នារដូវកាលទី៦នៃកម្មវិធីនេះ ពួកគេក៏បានជ្រើសរើសកម្ពុជាដែរ ដោយនឹងនាំយកយុវជនម្នាក់ដើម្បីទៅចួលរួមប្រកួតពានរង្វាន់មួយនេះ។

ប្រទេសទាំង២១១នេះ ខាងអ្នករៀបចំកម្មវិធីខាងលើជ្រើសរើសយកតែម្នាក់ប៉ុណ្ណោះ ដើម្បីបង្កើតជាក្រុមៗ លាយជាមួយយុវជនមកពីតាមប្រទេសផ្សេង ឱ្យបាន៣២ក្រុមទើបធ្វើការប្រកួត។ ដោយការប្រកួតនេះនឹងធ្វើឡើងនៅទីក្រុងម៉ូស្កូវ ប្រទេសរុស្ស៊ី ចាប់ពីថ្ងៃទី៨ដល់១៥ខែមិថុនាឆ្នាំ២០១៨។ ចំពោះអាយុនៃយុវជនដែលត្រូវទៅចូលរួមនោះគឺចាប់ពីអាយុ១៤ទៅ១៦ឆ្នាំ។

ខណៈដែលខាងកម្ពុជាវិញ ត្រូវបានជ្រើសរើសម្នាក់ដែរ ប៉ុន្តែមិនទាន់បានបង្ហាញឈ្មោះនៅឡើយ ដឹងត្រឹមតែលេងនៅតួនាទីជាខ្សែបម្រើ។ មិនត្រឹមតែមានយុវជនមកពីតាមប្រទេសផ្សេងៗយ៉ាងច្រើននេះទេ កម្មវិធីនេះនឹងមានអ្នកកាសែតជាង៥០០នាក់ មកពីជុំវិញពិភពលោកចូលរួមថែមទៀត។

ដោយអ្នកកាសែតនេះ ត្រូវបានលើកទឹកចិត្តដោយមានអាយុ១២ឆ្នាំផងដែរ ប្រសិនតាមប្រទេសនីមួយៗមាន។ នេះជារដូវកាលទី៦ហើយ ដែលខាងក្រុមហ៊ុនខាងលើបង្កើតជាព្រឹត្តិការណ៍នេះឡើង ដោយកាលពីឆ្នាំមុនមានត្រឹមតែ៦៤ប្រទេសប៉ុណ្ណោះចូលរួម។ គោលបំណងសំខាន់សម្រាប់កម្មវិធីនេះ គឺដើម្បីបង្កើតមិត្តភាព សន្ដិភាព ផ្ដើមចេញពីយុវជនទាំងអស់ជុំវិញពិភពលោក ក៏ដូចជាអភិវឌ្ឍថ្នាលយុវជនក្នុងវិស័យបាល់ទាត់ផងដែរ៕

ដកស្រង់ពី៖ Sabay