Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

F1៖ ប្រណាំង​​ចប់​២​ទីលាន​ Vettel ​ឈរ​លេខ​១​ និង​ដាច់​ជើង​ឯក​ចាស់​១០​ពិន្ទុ​

  • បោះពុម្ព

ការប្រណាំងរថយន្ត Formula One ឬ F1 កម្មវិធី World Champions League រដូវកាលថ្មីបានបញ្ចប់អស់២ទីលានហើយគិតត្រឹមខែមេសានេះ។

ឆ្លងកាត់ការប្រកួតប្រជែងយ៉ាងក្ដៅគគុកនៅ Australian Grand Prix របស់អូស្ត្រាលីនិង Bahrain Grand Prix របស់បារ៉ែន កីឡាករ Sebastian Vettel កំពុងមានពិន្ទុនាំមុខគេក្នុងតារាងតាមពីក្រោយ ដោយ Kimi Räikkönen មកពីក្រុម Ferrari ដូចគ្នា។

ដោយឡែកជើងឯកចាស់ Lewis Hamilton ធ្វើមិនបានល្អនោះទេពោលគឺកំពុងស្ថិតនៅលេខ៤ ក្រោមមិត្តរួមក្រុម Valtteri Bottas មកពី Mercedes ដែលស្ថិតនៅលេខ៣ និងចាញ់គូប្រជែង Vettel រហូត១០ពិន្ទុ។

លទ្ធផលប្រណាំង២ទីលានមុនលេខ១នៅ Australian Grand Prix បានទៅលើ Sebastian Vettel, លេខ២ Lewis Hamilton និងលេខ៣ Kimi Räikkönen។ សម្រាប់ទីលាន Bahrain Grand Prix លេខ១បានទៅលើ Sebastian Vettel ដដែល, លេខ២ Kimi Räikkönen និងលេខ៣ Valtteri Bottas។ ទីលានបន្ទាប់គឺប្រណាំងនៅ Chinese Grand Prix ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៨ លើទីលាន Shanghai International Circuit ស្ថិតក្នុងប្រទេសចិន៕

ដកស្រង់ពី៖ Sabay