ស្ងាត់ៗ សិស្សច្បង Ronaldo ឲ្យកាដូពិសេសមួយទៅសិស្សប្អូន Rashford
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មានកីឡា
Marcus Rashford ខ្សែប្រយុទ្ធឆ្នើមរបស់ Manchester United បានបង្ហាញស្បែកជើងម៉ាក Nike Air Max 97 CR7 យ៉ាងស្រស់ស្អាតដែលជាកាដូរបស់សិស្សច្បង Cristiano Ronaldo។
Rashford និង Ronaldo ជាកីឡាករខុសជំនាន់គ្នា ពោលសិស្សច្បងដើរទៅមុខមុនជាង១០ឆ្នាំឯណោះ។ ពួកគេមិនដែលលេងជាមួយគ្នានៅ Old Trafford ទេ តែកីឡាករសញ្ជាតិព័រទុយហ្គាល់ហាក់ចូលចិត្តចំពោះទម្រង់លេងរបស់ Rashford បច្ចុប្បន្ន។ ស្បែកជើងប្រភេទ Nike Air Max 97 CR7 មានតម្លៃប្រហែល២០៤ដុល្លារ ហើយវាប្រវត្តិខ្លះទាក់ទងនឹង Ronaldo។
តាមការបង្ហាញគេឲ្យឈ្មោះស្បែកជើងនេះមួយទៀតគឺ “Portugal Patchwork”។ Ronaldo និងក្រុមហ៊ុន Nike ច្នៃស្បែកជើងនេះឡើងដើម្បីដឹងគុណដល់ម្ដាយ ដែលអ្នកស្រីតែងតែប្រមូលស្បែកជើងកូន ពេលលេងរួចមកដេរកន្លែងរហែកឡើងវិញ៕
ដកស្រង់ពី៖ Sabbay