បណ្តាញសង្គម

ក្រោយ​ប្រកាស​ចាកចេញ​ Atl Madrid ប្រាប់​ Torres ​ថា​ក្លឹប​បើក​ទ្វារ​ចាំ​បើ​ចង់​មក​វិញ​

Fernando Torres បានប្រកាសចាកចេញពី Atletico Madrid នៅចុងរដូវកាលនេះ តែមិនទាន់បង្ហើបថាទៅចូលរួមជាមួយក្លឹបណានៅឡើយទេ។

អតីតសមាជិក Liverpool នឹងផុតកុងត្រានៅរដូវក្ដៅខាងមុខនេះ។ ក្រោយមិនត្រូវបានក្លឹបប្ដូរឲ្យចូលលេងក្នុងប្រកួតស្មើគ្នាជាមួយ Real Madrid ខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញបាននិយាយថា៖ "រដូវកាលនេះគឺជាពេលវេលាចុងក្រោយរបស់ខ្ញុំជាមួយក្លឹប ដូចដែលអ្នកបានឃើញខ្ញុំមាន ឱកាសលេងតិចមែនទែន"។

Atletico សន្យាថាក្លឹបនឹងរៀបចំពិធីលាដើម្បីផ្ដល់កិត្តិយសដល់ Torres នៅប្រកួតចុងក្រោយក្នុងទឹកដីទល់នឹង Eibar ចំថ្ងៃទី ២០ ខែឧសភា។ ក្រុមដែលមានមូលដ្ឋាននៅរាជធានីរបស់អេស្ប៉ាញក៏បើកទ្វារស្វាគមន៍ផងដែរ បើខ្សែប្រយុទ្ធវ័យ៣៤ឆ្នាំចង់ត្រឡប់មកវិញធ្វើជាជំនួយការ ឬក៏គ្រូបង្វឹកនាថ្ងៃអនាគត៕

ដកស្រង់ពី៖ Sabay