បណ្តាញសង្គម

Pep សន្យា​ធានា​ឲ្យ​ឡាន Liverpool ចូល Etihad ​ដោយ​សុវត្ថិភាព

Pep Guardiola បានសន្យាជាមួយក្រុម Liverpool ថា នឹងឲ្យរថយន្តដឹកក្រុមកីឡាករនិងគ្រូរបស់ពួកគេចូលមកកាន់កីឡដ្ឋាន Etihad ដោយសុវត្ថិភាព។

Guardiola បន្តទៀតថា នឹងមិនមានការសងសឹក ចំពោះរឿងអ្នកគាំទ្រ Liverpool គប់រថយន្តក្រុមរបស់ Man City នៅ Anfield កាលពីសប្ដាហ៍មុនទេ។ "វានឹងមិនមានរឿងអ្វីកើតឡើងទេ មិនបាច់សួរខ្ញុំទេ។ ចាប់តាំងពីខ្ញុំមកទីនេះ វាមិនដែលមានរឿងបែបនេះកើតឡើងនៅកីឡដ្ឋាន Etihad ទេ។ គូប្រកួតមកដល់ទីនេះ តែងតែស្រូលខ្លួន"។ សម្ដីអ្នកចាត់ការ Man City។

បុរសសញ្ជាតិអេស្ប៉ាញបានបន្ថែមទៀតថា នៅ Liverpool រឿងនោះកើតឡើង ហើយមិនដឹងប៉ូលិសនៅទីណា? នៅនេះប៉ូលិសដឹងអ្វីដែលពួកគេត្រូវធ្វើ។ ក្ដីប្រាថ្នារបស់លោកចង់ឃើញអ្នកគាំទ្រ ហង្សក្រហមមកកាន់ Etihad ដើម្បីមើលការប្រកួតមួយ។រំលឹកកាលពីជើងទីមួយ Man City បានបរាជ័យក្រោមថ្វីជើង Liverpool ៣-០ ខណៈមុនការប្រកួតនៅខាងក្រៅកីឡដ្ឋាន Anfield មានការគប់ដប ភ្លើង និងស្របៀរលើឡានខាងក្រុមមេឃខៀវ។ ក្រុមទាំងពីរនឹងប៉ះគ្នាជើងទី២នៅរាត្រីនេះម៉ោង១:៤៥នាទី ក្នុងវគ្គ៨ក្រុមចុងក្រោយ UCL៕

ឌកស្រង់ពី៖ Sabay