Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ជើងខ្លាំង​ទាំង៤ក្រុម ត្រូវឡើងទៅ​ប្រកួតវគ្គ ១/២ ផ្ដាច់ព្រ័ត្រពាន Khmer Real Estate-Cup

  • បោះពុម្ព

ក្រុមជើងខ្លាំងទាំង៤ក្រុម ដែលត្រូវឡើងទៅប្រកួត វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ (វគ្គ១/២) នៃព្រឹត្តិ ការណ៍ ប្រកួតបាល់ទាត់ ដណ្ដើមពានរង្វាន់ Khmer Real Estate-Cup លើកទី៣ បានរកឃើញអស់ហើយគឺមាន ក្រុម៧មករា AMRU FC, RFL FC និងក្រុមទួលសង្កែ ។

នៅក្នុងការប្រកួតជម្រុះ វគ្គ៨ក្រុមចុងក្រោយ កាលពីថ្ងៃអាទិត្យ ទី១៨ ខែឧសភា ឆ្នាំ២០១៤ម្សិលមិញនេះ ក្រុមម្ចាស់ផ្ទះ Khmer United.A បានប្រកួតចាញ់ក្រុមភ្ញៀវ AMRU FC ទាំងមិនអស់ចិត្ត ក្នុងលទ្ធផលបច្ចេកទេស ៥-៣ ។ ពិតជា សោកស្ដាយសម្រាប់ក្រុម Khmer United.A ដែលខិតខំប្រឹងប្រែង ប្រកួតតាមស្មើក្រុម AMRU FC ២-២ ក្នុងការប្រកួតពេញម៉ោង ៩០នាទី ។ ប៉ុន្ដែជាអកុសល ការទាត់បាល់ប៉េណាំង ទី៥គ្រាប់ក្នុងមួយក្រុម ដើម្បីកាត់សេចក្ដី ក្រុម Khmer United.A ធ្វើសម្រេចបាន១គ្រាប់ប៉ុណ្ណោះ រីឯក្រុម AMRU FC រកបានរហូតដល់ ៣គ្រាប់បន្ថែមឯណោះ ។ ដូច្នេះជ័យជំនះនេះបានធ្វើឲ្យក្រុម AMRU FC ឡើងទៅលេងនៅវគ្គបន្ដតែម្ដង ។

ចំណែកក្រុមទួលសង្កែ ក៏ដណ្ដើមបានកៅអីវគ្គ ១/២ ផ្ដាច់ព្រ័ត្រុមួយផងដែរ ក្រោយបំបាក់ក្រុមអាកាសចរណ៍ ស៊ីវិល ដោយលទ្ធផល ៥-០ ខណៈក្រុម ៧មករា និងក្រុម RFL FC ក៏ឡើងប្រកួតវគ្គពាក់កណ្ដាល ផ្ដាច់ព្រ័ត្រ ដូចគ្នា បន្ទាប់ពីប្រកួតឈ្នះក្រុម EZECOM និងក្រុម Sabay FC ដោយលទ្ធផល ២-១ ដូចគ្នា ។ ជោគជ័យនេះ បានធ្វើឲ្យ ក្រុមទាំង៣ កំពុងបុកពោះ ព្រោះត្រូវប្រកួតប្រជែង ដើម្បីដណ្ដើមពាន Khmer Real Estate-Cup លើក ទី៣ ប្រចាំឆ្នាំ២០១៤នេះ ។ ចាំមើល តើក្រុមណាខ្លះនឹងមានសំណាង ឆ្លងផុតការប្រកួតវគ្គពាក់កណ្ដាល ផ្ដាច់ ព្រ័ត្រ នឹងត្រូវឡើងទៅ ប្រកួតនៅវគ្គផ្ដាច់ព្រ័ត្រ ដើម្បីក្លាយជាម្ចាស់ជើងឯក រដូវកាលថ្មីនេះ?