Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Ronaldo ​ថា​ខ្លួន​មិន​របួស​ធ្ងន់​ទេ ធានា​ថា​បាន​លេង​ទល់ Liverpool

  • បោះពុម្ព

កីឡាករ Cristiano Ronaldo បានប្រាប់ទៅលោក Zidane ថារបួសរបស់ខ្លួនមិនធ្ងន់ធ្ងរនោះទេ ហើយអាចលេងបានទល់ក្រុម Liverpool វគ្គផ្ដាច់ព្រ័ត្រ UEFA Champions League ។

Ronaldo ត្រូវប្ដូរចេញកាលពីយប់មិញនេះ ក្រោយពីរូបគេរងរបួសក្នុងការព្យាយាមរកគ្រាប់បាល់ គ្រាប់ទី១។ របួសនោះដែរ ត្រូវបានលោក Zidane បញ្ជាក់ថា៖ “បច្ចុប្បន្ន Ronaldo មិនទាន់ស្រួលទេ ប៉ុន្តែខ្ញុំគិតថានេះជារបួសតិចតួច។ គាត់នឹងពិនិត្យម្ដងទៀតនៅថ្ងៃនេះ ប៉ុន្តែគាត់បានប្រាប់យើងហើយថា គាត់មិនធ្ងន់ធ្ងរទេ។

គាត់នឹងលេងបាន ជាមួយក្រុម Liverpool វគ្គផ្ដាច់ព្រ័ត្រ”។ ការរងរបួសនេះដែរ ជាកង្វល់ខ្លាំងមួយសម្រាប់ក្រុម Real Madrid សម្រាប់វគ្គផ្ដាច់ព្រ័ត្រ UCL ព្រោះថា Ronaldo តែងតែជាតួឯកជានិច្ចក្នុងប្រកួតសំខាន់។ ប្រសិនបើអវត្តមានកីឡាកររកគ្រាប់បាល់បានច្រើនជាងគេនៅ Champions League រដូវកាលនេះ នោះក្រុមការពារតំណែងជើងឯក អាចនឹងពិបាកតទល់ជាមួយ Liverpool ៕

ដកស្រង់ពី៖ Sabay