Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ថោង​ ខុន ឆ្លើយ OK បើ​មាន​ការ​ស្នើ​រៀប​ចំ​ធ្វើ​មហាសន្និបាត​អូឡាំពិក​អាស៊ី​លើក​ទី​៣​នៅ​កម្ពុជា

  • បោះពុម្ព

ឯកឧត្ដម ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានអះអាងថា កម្ពុជា នឹងទទួលយកការស្មើសុំ ក្នុងការរៀបចំធ្វើមហាសន្និបាតអូឡាំពិកអាស៊ីលើកទី៣ នៅកម្ពុជានៅឆ្នាំ២០២៣។

ឯកឧត្ដមរូបនេះបានឲ្យដឹង ក្នុងឱកាសធ្វើមហាសន្និបាតអូឡាំពិកអាស៊ីលើកទី២ កាលពីថ្ងៃម្សិលមិញនេះនៅទីក្រុងភ្នំពេញថា ព្រឹត្តិការណ៍មហាសន្និបាតនេះរៀបចំឡើង ៥ ឆ្នាំម្ដង ហើយកម្ពុជាពិតជាមានក្ដីរីករាយដែលទទួលបានការអនុញ្ញាត ឲ្យមានការធ្វើម្ចាស់ផ្ទះ។

លោកថា ប្រសិនបើមានការស្នើសុំមកកាន់កម្ពុជា នោះប្រទេសមួយនេះ នឹងទទួលយកការស្នើសុំនេះដោយដៃពីរ។ ឯកឧត្ដមប្រធានគណៈកម្មាធិការជាតិរូបនេះបន្ថែមថា កម្ពុជាជាប្រទេសមួយដែលបរទេសចូលចិត្តឲ្យធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ផ្សេង ដោយសារការរៀបចំគឺយកចិត្តទុកដាក់អស់ពីចិត្តពីថ្លើម។

ចំពោះ ៥ ឆ្នាំក្រោយនោះ ពោលគឺជាឆ្នាំសំខាន់របស់កម្ពុជា ដោយរៀបចំធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេម ហេតុនេះបើបានរៀបចំធ្វើមហាសន្និបាតនេះមែនគឺជារឿងល្អមួយផងដែរ។

ការធ្វើម្ចាស់ផ្ទះកិច្ចប្រជុំមហាសន្និបាតអាស៊ី កម្ពុជាធ្លាប់ទទួលធ្វើម្ដងរួចមកហើយ ដោយកាលលើកទី១ គឺធ្វើឡើងនៅក្រុងសៀមរាប។ ដោយឡែកលើកទី២ នេះគឺធ្វើឡើងនៅក្រុងភ្នំពេញកាលពីម្សិលមិញនេះ ដោយមាន ២៥ ប្រទេសក្នុងតំបន់អាស៊ីចូលរួម៕

ដកស្រង់ពី៖ Sabay