Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រឿង​ដ៏​គួរ​ឲ្យ​គោរព​មួយ​កើត​ឡើង​រវាង Zidane និង Iniesta កាល​ពី​យប់​មិញ

  • បោះពុម្ព

ជំនួបរវាង Barcelona និង Real Madrid កាលពីយប់ជា El Clásico ចុងក្រោយសម្រាប់ខ្សែបម្រើ Andres Iniesta ហើយរូបគេអាចនឹងផ្លាស់ទៅលេងនៅប្រទេសចិននៅរដូវកាលក្រោយ។

ការចាកចេញរបស់ Iniesta បានធ្វើឲ្យអ្នកគាំទ្រ Li Liga ទាំងអស់សោកស្ដាយ សូម្បីតែ Zinedine Zidane ក៏បានផ្ដល់ការលាទៅកាន់កីឡាករអេស្ប៉ាញរូបនេះផងដែរ។ អ្នកចាត់ការសញ្ជាតិបារាំងបានឈរនៅផ្លូវចេញមកកាន់ទីលាន អស់រយៈពេល៥នាទី ដើម្បីបានជួបមុខ Iniestaពោលពាក្យជូនពរនិងលាគ្នា។

កាមេរ៉ាចាប់បានរូបអ្នកទាំងពីរឱបគ្នា ដោយស្នាមញញឹម ត្បិតត្រូវប្រកួតគ្នាលើទីលានក្ដី។ កាលពីប៉ុន្មានថ្ងៃមុន El Clásico មកដល់ Zidane ធ្លាក់លើកឡើងថា Iniesta ជាកីឡាករល្អ ហើយយ៉ាងហោចណាស់គួរឈ្នះ Ballon d'Or ម្ដងដែរ៕

ដកស្រង់ពី៖ Sabay