Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អ្នកគាំទ្រក្រុម Arsenal ក្នុងប្រទេសកម្ពុជា ហែរពាន FA-Cup ២០១៤ លើកទី១គួរឲ្យភ្ញាក់ផ្អើល

  • បោះពុម្ព

បន្ទាប់ពីក្លឹប Arsenal ដណ្ដើមបានពាន FA-Cup ឆ្នាំ២០១៤ ក្រោយប្រកួតឈ្នះ ក្រុម Hull City ក្នុងលទ្ធ ផលបច្ចេកទេស ៣-២ បានមួយថ្ងៃរួចមក ក្រុមអ្នកគាំទ្រក្លឹបកាំភ្លើងធំ (Arsenal’s fan) ក្នុងប្រទេសកម្ពុជា បាននាំ គ្នារៀបចំក្បួនដង្ហែរពាននេះ ដ៏ធំមួយនៅក្នុងរាជធានីភ្នំពេញ ដើម្បីអបអរសាទរ អាជីពជើងខ្លាំងមួយនេះ ដែលឈ្នះពានលំដាប់ទី២ របស់ប្រទេសអង់គ្លេស ។

លោក តុង សុប្រាជ្ញា តំណាងដឹកនាំក្រុមអ្នកគាំទ្រ ក្លឹបកាំភ្លើង Arsenal ក្នុងប្រទេសកម្ពុជា បានឲ្យដឹងថា “នេះ ជាលើកដំបូងហើយដែលខ្ញុំ និងអ្នកគាំទ្រផ្សេងៗ ទៀតប្រមូលគ្នាជួបជុំ រៀបចំជាក្បួន ដើម្បីដង្ហែរពាន របស់ ក្រុមដែលយើងស្រលាញ់ ដែលទើប នឹងដណ្ដើមបានកាល ពីរាត្រីថ្ងៃសៅរ៍ ទី១៧ ខែឧសភា ឆ្នាំ២០១៤ គឺក្លឹប Arsenal” ។

បុរសគាំទ្រក្លឹប Arsenal ប្រមាណ១០ឆ្នាំរូបនេះ បានបន្ដឲ្យដឹងទៀតថា លោកសប្បាយចិត្តណាស់ នៅពេល មានការ ចូលរួមពីសំណាក់អ្នកគាំទ្រក្លឹប Arsenal ផ្សេងទៀតជាច្រើន រហូតដល់ទៅជិត ១០០នាក់ឯណោះ ។ ប៉ុន្ដែព្រឹត្តិការណ៍ ប្រវត្តិសាស្រ្ដមួយនេះ រៀបចំឡើង មិនមែនចង់បានផលចំណេញ អ្វីនោះទេ ផ្ទុយទៅវិញ គឺលោកមានបំណង ចង់បង្កើតភាពជិតស្និទ្ធរវាង អ្នកគាំទ្រក្លឹបកាំភ្លើងធំនេះទាំងអស់ ឲ្យបានស្គាល់គ្នា កាន់តែ ច្បាស់ នៅក្រោមបាវចនា”ស្រលាញ់កីឡា ស្រឡាញ់អាសឺណល មិនត្រូវការគ្រឿងញៀន” ។

តំណាងក្រុមអ្នកគាំទ្រខាងលើនេះ បានបន្ដទៀតថា បើទោះបីព្រឹត្តិការណ៍នេះ គឺជាលើកដំបូងសម្រាប់ អ្នក គាំទ្រក្នុង ប្រទេសកម្ពុជាក៏ពិតមែន ប៉ុន្ដែក៏មានការទទួលស្គាល់ពីលោក Steve Lamb អ្នកទទួលបន្ទុក អ្នកគាំទ្រ ប្រចាំក្លឹប Arsenal នៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេសផងដែរ ។

ដើម្បីធ្វើឲ្យសកម្មភាព កីឡាទាំងជាតិ-អន្ដរជាតិ មានការផុសផុល នៅលើទឹកប្រទេសកម្ពុជាលោក តុង សុប្រាជ្ញា មាន បំណងចង់ឲ្យអ្នកគាំទ្រ ក្លឹបបាល់ទាត់អាជីពល្បីៗ ទាំងក្នុង និងក្រៅប្រទេស រៀបចំពិធី ដង្ហែរ ពានដូចពួកលោក ដែលជា អ្នកគាំទ្រក្លឹប Arsenal ដែរ ចៀសវាងការប្រើអំពើហិង្សា ឬក៏ការជេរប្រមាថ គឺវាមិន ល្អនោះទេ ។ ហើយនៅពេល អនាគតលោកក៏ត្រៀម នឹងរៀបចំដង្ហែរពានរបស់ក្រុម ដែលលោកស្រលាញ់ ក្នុងប្រទេសកម្ពុជាផងដែរ ប្រសិនបើក្រុម ដែលលោកគាំទ្រនោះ ដណ្ដើមបានពានប្រចាំតំបន់អាស៊ាន ឬក៏ ប្រចាំទ្វីបអាស៊ីក្ដី ៕