បណ្តាញសង្គម

Nate Diaz ដៃ​គូ​ស្វិតស្វាញ​របស់ McGregor គ្រោង​​បង្ហាញ​ខ្លួន​ជា​ថ្មី

តារារបស់ UFC កីឡាករ Nate Diaz នឹងត្រៀមលេចមុខសាជាថ្មីនៅសង្វៀនក្នុងទ្រុង ក្រោយខកខានប្រកួតជិត២ឆ្នាំ។

កីឡាករវ័យ៣៣ឆ្នាំ មិនដែលចេញប្រកួតសោះ ចាប់តាំងពីប្រកួតលើកទីពីរជាមួយ Conor McGregor ក្នុងព្រឹត្តិការណ៍ UFC202 កាលពីខែ សីហា ឆ្នាំ ២០១៦។ យ៉ាងណាមិញ ផ្អែកតាមសារព័ត៌មាន ESPN ចុះផ្សាយថា Diaz នឹងត្រលប់មកវិញ បន្ទាប់ពីមានការពិភាក្សាជាមួយប្រធាន UFC លោក Dana White។

ថ្ងៃនៃការត្រលប់មកក្នុងទ្រុងរបស់ Diaz ត្រូវបានគេសម្មតថា អាចនឹងបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ UFC227 ក្នុងទីក្រុង Los Angeles នៅថ្ងៃទី ៤ ខែ សីហា ឆ្នាំ ២០១៨។ ស្របពេល Dana White មិនទាន់ប្រកាសជាផ្លូវការនៅឡើយ ឯដៃគូរបស់គេមិនទាន់រកឃើញដែរ៕

ដកស្រង់ពី៖ Sabay