Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Leonardo ​លើក​ទឹក​ចិត្ត វឌ្ឍនាកា ​កុំ​អស់​សង្ឃឹម ទោះ​២​​ឆ្នាំ​នេះ ​មិន​ជោគជ័យ​ក៏​ដោយ

  • បោះពុម្ព

លោក Leonardo អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បានបង្ហោះសារលើកទឹកចិត្តដល់ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា កុំឱ្យអស់សង្ឃឹម បើទោះជា២ឆ្នាំនេះ វិថីបាល់ទាត់ក្រៅប្រទេសរបស់គេមិនជោគជ័យក៏ដោយ។

វឌ្ឍនាកា ត្រូវបានក្លឹប Pahang FA ផ្ដាច់កុងត្រាហើយ បន្ទាប់ពីទៅលេងនៅម៉ាឡេស៊ីបានប៉ុន្មានខែមកនេះ។ ក្រោយពីដំណឹងផ្លូវការបង្ហោះកាលពីយប់មិញនេះ មានអ្នកគាំទ្រកីឡាបាល់ទាត់ជាច្រើនបានលើកទឹកចិត្តដល់ វឌ្ឍនាកា មិនឱ្យអស់សង្ឃឹមនោះទេ ត្រូវប្រឹងប្រែងបន្ដទៀត ដើម្បីសម្រេចក្ដីបំណង។

ក្នុងនោះដែរ លោក Leonardo បានលើកទឹកចិត្តដែរថា៖ “សូមកុំបោះបង់អ្វីដែលអ្នកពិតជាចង់បានពិតប្រាកដ។ វាពិបាកក្នុងការរង់ចាំ ប៉ុន្តែវានឹងកាន់តែពិបាកថែមទៀត ក្នុងការសោកស្ដាយ។ រឹងប៉ឹងឡើង ហើយបន្ដដំណើរទៅមុខទៀត ចាន់ វឌ្ឍនាកា”។ ១ឃ្លានេះដែរ គឺលោកចង់ឱ្យកីឡាករមកពីខេត្តកំពត កុំបោះបង់អ្វីដែលខ្លួនស្រលាញ់ ត្រូវបន្ដការខិតខំបន្ថែមទៀត ដើម្បីសម្រេចវា។

បរាជ័យមិនមានអ្វីអាក្រក់នោះទេ វាជាបទពិសោធធ្វើឱ្យកាន់តែរឹងម៉ាំសម្រាប់មនុស្សម្នាក់ៗ។វឌ្ឍនាកា បានសម្រេចចិត្តផ្សងព្រេងលើវិថីបាល់ទាត់នៅស្រុក២រដូវកាលមកហើយ ប៉ុន្តែមិនទាន់ជោគជ័យនៅឡើយទេ។

រដូវកាលដំបូង រូបគេទៅលេងនៅលីគជប៉ុន ជាមួយក្រុម Fujieda MYFC ដោយរយៈពេញ១រដូវកាល បានលេងតិចនាទីបំផុត។ សម្រាប់រដូវកាលទី២វិញ ទៅលេងឱ្យក្រុម Pahang FA របស់ម៉ាឡេស៊ី បានលេងសឹងគ្រប់ប្រកួត ប៉ុន្តែមិនត្រូវចិត្តគ្រូបង្វឹក ទើបសម្រេចចែកផ្លូវគ្នាតែម្ដង៕

ដកស្រង់ពី៖ Sabay