Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Zaha និង​​​ Moore ឈ្នះ​ពាន​កីឡាករ​ និង​គ្រូ​ឆ្នើម​ប្រចាំ​ខែ​នៅ​ Premier League ​

  • បោះពុម្ព

កីឡាករឆ្នើម និងអ្នកចាត់ការទូទៅឆ្នើមប្រចាំខែមេសា នៅ Premier League ត្រូវប្រកាសឲ្យដឹងហើយកាលពីថ្ងៃម្សិលមិញក្នុងនោះជយលាភីសុទ្ធតែមកពីក្លឹបមិនសូវខ្លាំង។

ពានរង្វាន់កីឡាករឆ្នើមបានទៅលើខ្សែប្រយុទ្ធ Wilfried Zaha បន្ទាប់ពីកីឡាកររូបនេះជួយ Crystal Palace ធានាកៅអីនៅលីគកំពូលអង់គ្លេសរដូវកាល២០១៨-១៩ ដោយស៊ុតបញ្ចូលទី៤គ្រាប់ និងបញ្ជូនឲ្យមិត្តរួមក្រុមស៊ុតបាន១ នៅក្នុងខែមេសា។

ដោយឡែកពានអ្នកចាត់ការឆ្នើមបានទៅលើលោក Darren Moore ក្រោយពេលបុរសស្បែកខ្មៅបានដឹកនាំ West Brom ៥ប្រកួត ឈ្នះ៣ និងស្មើ២ ចាប់តាំងពីជំនួសតំណែងលោក Alan Pardew ដែលត្រូវក្លឹបបណ្ដេញចេញកាលពីខែមុន៕

ដកស្រង់ពី៖ Sabay