បណ្តាញសង្គម

តេក្វាន់ដូកម្ពុជា​ឈ្នះ​មេដាយ​​មាស ២​និង​សំរឹទ្ធ​ ១ពី​ព្រឹត្តិការណ៍​អាស៊ី

បើតាមប្រភពពី សហព័ន្ធកីឡាកាតេក្វាន់ដូកម្ពុជាបានឲ្យដឹងថា គិតត្រឹមពេលនេះកម្ពុជា ដណ្ដើមបានមេដាយមាសចំនួន ២ គ្រឿង និងសំរឹទ្ធចំនួន ១គ្រឿងហើយ ពីព្រឹត្តិការណ៍ជើងឯកតេក្វាន់ដូ ITF អាស៊ី ដែលកំពុងធ្វើឡើងនៅប្រទេសម៉ុងហ្គោលី។

ការប្រកួតព្រឹត្តិការណ៍នេះមានចំនួន ៣ ថ្ងៃគឺគិតចាប់ពីថ្ងៃទី១០ ដល់១៣ ខែឧសភា ឆ្នាំ២០១៨ ដោយកម្ពុជាបានបញ្ជូនអត្តពលិកចំនួន ២៤ នាក់ក្នុងនោះនារី ២ នាក់ឲ្យទៅចូលរួម ដែលបានចេញដំណើរកាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨។

កីឡាករដែលដណ្ដើមមេដាយគឺមាន ប៉ាក់ ជីវ័ន្ត ឈ្នះមេដាយមាស សុភ័ក្រ្ត ច័ន្ទឧត្តម ទទួលបានមេដាយមាស និងកីឡាករ ម៉េត សុខមាន ទទួលបានមេដាយសំរិទ្ធ និងមេគុនក្រុមយុវជនកម្ពុជាទទួលបានមេដាយប្រាក់ ៕

ដកស្រង់ពី៖ Sabay