Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Istanbul​ នឹង​ធ្វើ​ម្ចាស់​ផ្ទះ​ Champions League វគ្គ​ផ្ដាច់​ព្រ័ត្រ​ម្ដង​ទៀត​

  • បោះពុម្ព

កីឡដ្ឋាន Ataturk ស្ថិតក្នុងទីក្រុង Istanbul ប្រទេសទួរគី នឹងធ្វើជាម្ចាស់ផ្ទះ Champions League វគ្គផ្ដាច់ព្រ័ត្រម្ដងទៀតនៅក្នុងឆ្នាំ ២០២០ បើតាមការប្រកាសរបស់ UEFA។

រយៈពេល១៣ឆ្នាំហើយដែលទីក្រុងខាងលើខកខានរៀបចំវគ្គផ្ដាច់ព្រ័ត្រចាប់តាំងពី Liverpool ធ្លាប់លើកពានក្នុងឆ្នាំ២០០៥ ដោយវាយបកយកឈ្នះ AC Milan។ កីឡដ្ឋាន Ataturk មានចំណុះ ៧៦០០០នាក់បានផ្ដួលកីឡដ្ឋាន Estadio da Luz របស់ Lisbon ក្នុងការបានសិទ្ធធ្វើម្ចាស់ផ្ទះ។

ដោយឡែកកីឡដ្ឋាន Wanda Metropolitano របស់ Atletico Madrid នឹងធ្វើម្ចាស់ផ្ទះសម្រាប់វគ្គផ្ដាច់ព្រ័ត្រឆ្នាំក្រោយ។ ចំពោះ Europa League វិញ កីឡដ្ឋាន Arena Gdansk របស់ប៉ូឡូញនឹងធ្វើម្ចាស់ផ្ទះឆ្នាំ២០២០ ស្របពេលពាន Super Cup បានទៅលើកីឡដ្ឋាន Estadio da Luz របស់ព័រទុយហ្គាល់៕

ដកស្រង់ពី៖ Sabay