បណ្តាញសង្គម

Ronaldo ប្រេស៊ីល​ថា​ Salah ដូច​ Messi ច្រើន

Mohamed Salah ខ្សែប្រយុទ្ធ Liverpool មានការលេងស្រដៀងទៅនឹង Messi ច្រើន បើតាមវីរបុរសប្រេស៊ីល Ronaldo ធ្វើការកត់សម្គាល់។

អតីតខ្សែប្រយុទ្ធ Real Madrid ថែមទាំងបានហៅ Salah ថា "មិនគួរឲ្យជឿ" ក្រោយតារាឆ្នើមរូបនេះស៊ុតបញ្ចូលទីបាន៤៤គ្រាប់នៅរដូវកាលដំបូងជាមួយក្លឹបហង្សក្រហម និងឈ្នះស្បែកជើងមាសនៅ Premier League។

កីឡាករសញ្ជាតិអេហ្ស៊ីបត្រូវគេរំពឹងថានឹងធ្វើជាតួអង្គសម្រាប់របស់ Liverpool ដើម្បីតទល់នឹង Madrid នៅការប្រកួតវគ្គផ្ដាច់ព្រ័ត្រ Champions League យប់ស្អែកនេះ។ “Salah ខ្ញុំពិតជាចូលចិត្តគាត់។ គាត់ជាកីឡាករដ៏អស្ចារ្យមួយរូបដែលមានគុណភាព។

គាត់លេងស្រដៀង Messi។ ខ្ញុំធ្លាប់ឭ Salah ថាខ្ញុំគឺជាមនុស្សដែលធ្វើឲ្យគាត់ចាប់ផ្ដើមចូលចិត្តលេងបាល់ទាត់។ វាពិតជារឿងគួរឲ្យចាប់អារម្មណ៍សម្រាប់ខ្ញុំ"។ Ronaldo ប្រេស៊ីលនិយាយដូច្នេះ៕

ដកស្រង់ពី៖ Sabay