Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ផ្ទេរ​ទៅក្លឹប​ជប៉ុន Iniesta ទទួល​បាន​ថ្លៃ​នឿយហត់​កប់​មិន​ធម្មតា

  • បោះពុម្ព

វីរបុរសរបស់ក្លឹប Barcelona កីឡាករ Andres Iniesta បាននិយាយថា គេបានច្រានចោលសំណើពីក្លឹបជាច្រើន ដោយសម្រេចចូលរួមជាមួយ Vissel Kobe ព្រោះ ក្លឹបនេះជឿជាក់នឹងមានទំនុកចិត្តលើគេ។

កីឡាករវ័យ៣៤ឆ្នាំបានផ្លាស់មកក្លឹបក្នុងលីគកំពូលរបស់ជប៉ុនមួយនេះជាផ្លូវការកាលពីម្សិលមិញ ក្រោយចំណាយពេល២២ឆ្នាំជាមួយ Barca។ បើការឲ្យដឹងពី ESPN ជម្រើសជាតិអេស្ប៉ាញដែលមានឈ្មោះទៅរុស្សីរូបនេះ បានចុះកុងត្រាជាមួយ Vissel Kobe ៣ឆ្នាំ រួមទាំងទទួលបានថ្លៃនឿយហត់៣០លានដុល្លារក្នុងមួយឆ្នាំ។

ក្រោយចុះកិច្ចសន្យា Iniesta បាននិយាយថា៖ "ខ្ញុំទទួលបានសំណើជាច្រើន ក្លឹបជាច្រើនចាប់អារម្មណ៍លើខ្ញុំ។ ខ្ញុំជម្រើសរើស Vissel Kobe ព្រោះវាជាគម្រោងគួរឲ្យចាប់អារម្មណ៍មួយ។ នៅទីនេះគេជឿជាក់និងមានទំនុកចិត្តលើខ្ញុំជាបុគ្គលម្នាក់ ក៏ដូចជាកីឡាករម្នាក់។

នេះជាហេតុផលដ៏ធំ។សម្រាប់លោក Hiroshi Mikitani ដែលជាប្រធានក្លឹប Vissel Kobe និងនាយកប្រតិបត្តិក្រុមហ៊ុន Rakuten ជាម្ចាស់ឧបត្ថម្ភលើអាវ Barca គិតថា Iniesta នឹងអាចជួយយុវជនជំនាន់ក្រោយនៅជប៉ុនបាន៕

ដកស្រង់ពី៖ Sabay