បណ្តាញសង្គម

Salah បង្ហោះ​សារមួយ​ផ្ដល់​ក្ដី​សង្ឃឹម​សម្រាប់​អ្នក​គាំទ្រ​អេហ្ស៊ីប

Mohamed Salah បានរងរបួសស្មាធ្ងន់ធ្ងរក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ UEFA Champions League ធ្វើឲ្យរូបគេត្រូវបង្ខំចិត្តប្ដូរចេញតាំងពីដើមវគ្គទីមួយ។

របួសរបស់ខ្សែបម្រើប្រយុទ្ធ Liverpool កើតឡើងក្រោយប្រជែងគ្នាជាមួយ Ramos ក្នុងការប្រកួតដែល Real Madrid បានយកឈ្នះ ៣ទល់នឹង១។ ភ្លាមៗបន្ទាប់ពីកើតហេតុ Salah ត្រូវបញ្ជូនបន្តទៅមន្ទីរពេទ្យ ហើយមានការព្រួយបារម្ភថារូបគេអាចអវត្តមាន World Cup លើកដំបូងជាមួយអេហ្ស៊ីប។

យ៉ាងណាក៏ដោយ Salah បានបង្ហោះសារមួយដល់អ្នកគាំទ្ររបស់ខ្លួនថា៖ "វាពិតជាយប់ដ៏អាក្រក់ ប៉ុន្តែខ្ញុំជាអ្នកប្រយុទ្ធ ទោះជាមានឧបសគ្គតែខ្ញុំនៅតែជឿជាក់ថា ខ្ញុំនឹងអាចទៅរុស្ស៊ីហើយធ្វើឲ្យអ្នកទាំងអស់គ្នាមានមោទនភាព។ ក្ដីស្រឡាញ់ និងការគាំទ្រនឹងផ្ដល់កម្លាំងចិត្តដល់ខ្ញុំ"៕

ដកស្រង់ពី៖ Sabay