Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មិន​ធម្មតា​ទេ គ្រាន់​តែ​លក់​សិទ្ធិ​ផ្សាយ UFC រក​បាន​១,១​ប៊ីលានផោន

  • បោះពុម្ព

ស្ថាប័នវាយក្នុងទ្រុងល្បីធំបំផុតក្នុងលោក Ultimate Fighting Championship (UFC) បានយល់ព្រមចុះកិច្ចសន្យាជាមួយដៃគូថ្មីលក់សិទ្ធិផ្សាយឲ្យទៅទូរទស្សន៍ ESPN រយៈពេល៥ឆ្នាំក្នុងតម្លៃ១,១ប៊ីលានផោន។

តាមកិច្ចសន្យានេះ EPSN នឹងទទួលបានការផ្សាយចំនួន៣០កម្មវិធីក្នុងមួយឆ្នាំ។ នេះគឺជាជំហានថ្មីនៃភាគីទាំងពីរធ្វើការជាមួយគ្នា។ FOX Sports ដែលជាដៃគូជាមួយ UCF តាំងពីឆ្នាំ២០១១ នឹងត្រូវផ្ទេរតំណែងផ្សាយទៅកាន់ EPSN ចាប់ពីឆ្នាំ២០១៩តទៅ។ សម្រាប់នៅចក្រភពអង់គ្លេស UFC នៅតែបន្តផ្សាយលើកញ្ចក់ទូរទស្សន៍ BT Sport ស្របពេលកុងត្រានឹងអស់នៅចុងឆ្នាំ២០១៨៕

ដកស្រង់ពី៖ Sabay