បណ្តាញសង្គម

ទង់​ដែល​ Ramos រុំ​លើក​ពាន​ UCL ជា​ទង់​នីហ្សេរីយ៉ា?

Sergio Ramos បានរួមចំណែកជួយ Real Madrid លើកពាន Champions League លើកទី៣ រដូវកាលជាប់ៗគ្នាក្រោយយកឈ្នះ Liverpool ៣ទល់នឹង១។

យ៉ាងណាក្រោយចប់ការប្រកួតប្រធានក្រុមស្តេចសបានយកទង់មួយរុំខ្លួនមានពណ៌ស និងបៃតងធ្វើឲ្យកើតចម្ងល់ថានោះគឺជាទង់អ្វី។ ប្រជាជននៅនីហ្សេរីយ៉ាជាច្រើនគិតថា Ramos បានយកទង់ប្រទេសរបស់ខ្លួនទៅរុំ ខណៈអ្នកខ្លះទៀតថា ហេតុអ្វីខ្សែការពារវ័យ៣២ឆ្នាំមិនរុំទង់ជាតិរបស់អេស្ប៉ាញ។

តាមពិតទង់ពណ៌ស បៃតងនោះមិនមែនទង់ជាតិនៃប្រទេសនីហ្សេរីយ៉ានោះទេ គឺជាទង់តំបន់មួយរបស់អេស្ប៉ាញមានឈ្មោះថា Andalusia ជាទឹកដីកំណើតរបស់ Ramos ដែលមានពណ៌ស និងបៃតងដូចគ្នាខុសតែ រូបនៅលើទង់ប៉ុណ្ណោះ៕

ដកស្រង់ពី៖ Sabay