បណ្តាញសង្គម

ក្រុមជម្រើសជាតិ អាហ្សង់ទីន បំបាក់ក្រុមទ្រីនីដាដ និងតូបាហ្គោ ៣-០

ក្រុមជម្រើសជាតិ អាហ្សង់ទីន របស់កីឡាករ Lionel Messi បានបំបាក់ក្រុមទ្រីនីដាដ និងតូបាហ្គោ ៣-០ នៅការប្រកួត កម្ដៅសាច់ដុំរបស់ពួកគេ នៅក្នុងទឹកដី Monumental កាលពីថ្ងៃពុធកន្លងទៅ។

ខ្សែប្រយុទ្ធ Rodrigo Palacio និងកីឡាករ Javier Mascherano រកគ្រាប់បាល់ដូចគ្នា បន្ទាប់ពីការស៊ុតបាល់ free-kick ត្រូវចំបង្គោលទី របស់កីឡាករ Lionel Messi ហើយកីឡាករ Maxi Rodriguez ជាអ្នកបន្ថែមគ្រាប់បាល់ចុង ក្រោយ។ កីឡាករ Palacio ដែលចូលលេង ជំនួសកីឡាករ Gonzalo Higuain ក្រោយពីគាត់មានរបួស ជាំសាច់ដុំនោះ ត្រូវបានដាក់ជំនួសនាទី១៥ ពីម៉ោងបពា្ចប់ការប្រកួត ដោយសារ មានរបួសកជើង។

ក្រោយការប្រកួតប្រកួត បានបញ្ចប់ទៅ កីឡាករ Messi ថា យើងបានបញ្ចប់ ការប្រកួតដ៏ល្អមួយ ហើយការងារ ដែលសំខាន់សម្រាប់ក្រុម របស់ពួកយើង ឥឡូវនេះ គឺមិនមានកីឡាករណា ម្នាក់រងរបួស។ សូមបញ្ជាក់ថា ក្រុមជម្រើសជាតិអាហ្សង់ទីន របស់លោក Alejandro Sabella នឹងត្រូវជួបជាមួយ ក្រុមជម្រើសជាតិស្លូវេនី នៅការប្រកួត កម្ដៅសាច់ដុំផ្តាច់ព្រ័ត្រ របស់ពួកគេ មុនការប្រកួត World Cup ចាប់ផ្តើម។ ក្រុមជម្រើសជាតិ អាហ្សង់ទីន ដែលសង្ឃឹមថា នឹងឈ្នះពានរង្វាន់បាល់ទាត់ World Cup ជាលើកទី៣របស់ពួកគេនោះ ត្រូវជួបជាមួយក្រុម ជម្រើសជាតិបូស្នី អ៊ីរ៉ង់ និងក្រុមជម្រើសជាតិ នីហ្សេរីយ៉ា នៅក្នុងពូល F៕