បណ្តាញសង្គម

Liverpool បញ្ជូន Salah ឲ្យ​ប៉ូលិស ក្រោយ​​ធ្វើ​ខុស​ពេល​បើកបរ

ក្លឹបហង្សក្រហម Liverpool បានបញ្ជូន Mohamed Salah ទៅឲ្យសមត្ថកិច្ច ក្រោយលេចធ្លាយវីដេអូរបស់គេប្រើប្រាស់ទូរសព្ទពេលកំពុងបើកបរ។

វីដេអូមួយបានបង្ហោះលើអនឡាញបង្ហាញ Salah អង្គុយក្នុងរថយន្តចុចទូរសព្ទ ដោយមានមនុស្សជាច្រើនរួមទាំងកូនក្មេងបានឈរជុំវិញរថយន្តមុនពេលគេជិះចេញទៅមុខ។ អ្នកតំណាងក្លឹប Liverpool បាននិយាយថា៖ "បន្ទាប់ពីពិភាក្សាជាមួយកីឡាកររួចរាល់ ក្លឹបបានពន្យល់ប៉ូលិសនៅតំបន់ Merseyside អំពីស្ថានភាពក្នុងវីដេអូនិងកាលៈទេសៈជុំវិញការចាប់ខ្លួន"។

សម្រាប់ប៉ូលិសនៅតំបន់ Merseysideក៏បានបញ្ជាក់ផងដែរថា ពួកគេទទួលបានវីដេអូមួយដែលជឿជាក់ថា Salah កំពុងប្រើទូរសព្ទពេលកំពុងបើកបរ។ ប្រសិនប៉ូលិសរកឃើញកំហុសពិតមែន Salah នឹងទទួលការពិន័យ។ក្នុងការប្រកួតទីមួយរបស់ Liverpool យកឈ្នះ West Ham ៤-០ នៅ Premier League ខ្សែប្រយុទ្ធសញ្ជាតិអេហ្ស៊ីបក៏រួមចំណែករកបានមួយគ្រាប់ដែរ៕

ដកស្រង់ពី៖ Sabay