Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ស្ទីល​អបអរ​រថ្មី​បស់ Alli កំពុង​ផ្ទុះ​ការ​ពេញ​និយម តែ​ពិត​ជា​ពិបាក​ធ្វើ

  • បោះពុម្ព

Dele Alli បានបង្ហាញស្ទីលអបអរគ្រាប់បាល់ថ្មី ពេលដែលគេទាត់ចូលឲ្យ Tottenham Hotspur យកឈ្នះ Newcastle ២ទល់នឹង១ កាលពីចុងសប្ដាហ៍កន្លងទៅ។

ក្រោយពីតែតបញ្ចូលទីយ៉ាងល្អ Alli បានរត់អបអរដោយប្រើស្ទីលថ្មីរបស់គេពត់ដៃធ្វើជារង្វង់យកមកខ្ទប់នឹងភ្នែក។ ស្ទីលបែបនេះកំពុងទាញចំណាប់អារម្មណ៍ពីមនុស្សជាច្រើនធ្វើតាម ប៉ុន្តែវាមិនងាយនោះទេ។ មើលពីដំបូងគ្រប់គ្នាប្រាកដគិតថា ស្រួលធ្វើតាម តែធាតុពិតពិបាកណាស់។

ដោយកំពុងមានការផ្ទុះពេញនិយមបែបនេះ គេបានបង្កើតជាល្បែង "The Dele Alli Challenge” ដើម្បីឲ្យគ្រប់គ្នាព្យាយាមធ្វើតាម។ Dele Alli ជាកីឡាករមានទេពកោសល្យ ទើបជួយអង់គ្លេសបានលេខ៤នៅ World Cup ហើយគេជាកីឡាករដែលសម្បូរទៅដោយស្ទីលអបអរគ្រាប់បាល់ប្លែកៗ៕

ដកស្រង់ពី៖ Sabay