បណ្តាញសង្គម

មក​ដឹង​ប្រាក់​រង្វាន់​ជើង​ E-Sports ទូទាំង​ប្រទេស សល់៣ថ្ងៃទៀតប្រកួតហើយ

ការប្រកួតកីឡាអេឡិចត្រូនិកជ្រើសរើសជើងឯកទូទាំងប្រទេសឆ្នាំ២០១៨នឹងចាប់ប្រកួតតំបន់ទី១នាថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៨នេះហើយ។

ការប្រកួតត្រូវបានបែងចែកជា៥តំបន់ដើម្បីស្វែងរកក្រុមខ្លាំងចំនួន១២ឡើងទៅជុំផ្តាច់ព្រ័ត្រ។

តំបន់ទី១៖ ខេត្តកំពង់ចាម ក្រចេះ ស្ទឹងត្រែង រតនគីរី និងមណ្ឌលគីរី ប្រកួតថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៨។

តំបន់ទី២៖ ខេត្តកំពង់ធំ ព្រះវិហារ សៀមរាប និងឧត្តរមានជ័យ ប្រកួតថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨។

តំបន់ទី៣៖ ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន និងបន្ទាយមានជ័យ ប្រកួតថ្ងៃទី១៧ ខែវិច្ឆិកាឆ្នាំ២០១៨។

តំបន់ទី៤៖ ខេត្តតាកែវ កំពត ក្រុងព្រះសីហនុ កោះកុង និងកំពង់ស្ពឺ ប្រកួតថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៨។

តំបន់ទី៥៖ រាជធានីភ្នំពេញ ខេត្តកណ្តាល ព្រៃវែង និងស្វាយរៀង ប្រកួតថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៨។

ចំពោះការប្រកួត ជុំផ្តាច់ព្រ័ត្រទូទាំងប្រទេស និងការប្រកួតកីឡាអេឡិចត្រូនិកអន្តរជាតិ MATIC 2019 មិនមានការផ្លាស់ប្តូរទេគឺនៅរក្សាថ្ងៃទី១២-១៣ ខែមករា ឆ្នាំ២០១៩ នៅផ្សារទំនើប អ៊ីអនសែនសុខ។

តាមការឲ្យដឹងពីគណៈកម្មការរៀបចំការប្រកួតថា ប្រាក់រង្វាន់មាន២ដំណាក់កាលគឺប្រាក់រង្វាន់ក្រុមជយលាភីប្រចាំ និងប្រាក់រង្វាន់សម្រាប់ក្រុមជយលាភីទូទាំងប្រទេស។ ប្រាក់រង្វាន់ប្រចាំតំបន់

ក្រុមលេខ១៖ ទទួលបានប្រាក់រង្វាន់ ១ ០០០ ដុល្លារ និង ២០ ០០០ sabay gold

ក្រុមលេខ២៖ ទទួលបានប្រាក់រង្វាន់ ៥០០ ដុល្លារ និង ២០ ០០០ sabay gold ប្រាក់រង្វាន់ទូទាំងប្រទេស

ក្រុមជើងឯក៖ ទទួលបានប្រាក់រង្វាន់ ២ ០០០ ដុល្លារ និង ៤០ ០០០ sabay gold

ក្រុមលេខ២៖ ទទួលបានប្រាក់រង្វាន់ ១ ០០០ ដុល្លារ និង ៤០ ០០០ sabay gold ក្រុមលេខ៣៖ ទទួលបាន ៤០ ០០០ sabay gold

ដកស្រង់ពី៖ Sabay