បណ្តាញសង្គម

FA ចាត់​វិធាន​ការ​​លើ​គ្រូ​ជំនួយ​របស់ Chelsea ដែល​អបអរ​ឌឺ Mourinho

គ្រូជំនួយរបស់ Chelsea លោក Marco Ianni ត្រូវបានសហព័ន្ធបាល់ទាត់ប្រទេសអង់គ្លេស FA ពិន័យជាប្រាក់៦ពាន់ផោន សម្រាប់ការអបអររបស់លោក បន្ទាប់ពី Chelsea តាមស្មើ Manchester United ២-២ នាទី៩៦។

គ្រាប់បាល់ទាត់បញ្ចូលទីចុង ម៉ោងរបស់ Ross Barkley លោក Ianni បានរត់អបអរនៅខាងមុខកៅអីរបស់ក្រុម Man Utd ធ្វើឲ្យលោក Jose Mourinho ក្ដៅស្លឹកត្រចៀកយ៉ាងខ្លាំង។ យ៉ាងណាមិញ អ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់មិនត្រូវបានពិន័យអ្វីឡើយ។

Mourinho បាននិយាយថា បន្ទាប់ពីចប់ការប្រកួត Ianni បានសុំទោសលោក សម្រាប់កាយវិការរបស់គេ ដែលបានកើតក្នុងការប្រកួតនៅ Premier League ក្នុងកីឡដ្ឋានStamford Bridgeនៅថ្ងៃទី ២០ ខែ តុលា ឆ្នាំ ២០១៨៕

ដកស្រង់ពី៖ Sabay