Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កុំ​ភ្លេច​គាំទ្រ​ល្ងាច​នេះ​មើល​ដោយសេរី​ U18 កម្ពុជា ប៉ះ​ U18 ជប៉ុន

  • បោះពុម្ព

ក្រុមបាល់ទាត់ U18 កម្ពុជា (សាលាបាល់ទាត់ជាតិបាទី) នឹងធ្វើការប្រកួតជាមួយ U18 Fukushima របស់ជប៉ុនល្ងាចនេះម៉ោង ៥ : ០០ នាទីនៅពហុកីឡដ្ឋានជាតិ ដែលជាការប្រកួតមិត្តភាពអន្តរជាតិក្នុងឱកាសអបអរខួបគម្រប់ ៦៥ឆ្នាំនៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។

ការប្រកួតនេះមិនមានលក់សំបុត្រឡើយ ដូច្នេះអ្នកគាំទ្រនៃក្រុមទាំងពីរអាចចូលរួមទស្សនាបានដោយសេរី។ ក្រោយប្រកួតនេះ ក្រុមយុវជន U18 Fukushima នៃក្លឹបជប៉ុនមួយនេះ នឹងធ្វើការប្រកួតដកស្រង់បទពិសោធជាមួយក្រុមបាល់ទាត់អាជីពរបស់កម្ពុជាវិសាខា នាថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង ៥ ល្ងាចដូចគ្នានៅពហុកីឡដ្ឋានជាតិដដែល៕

ដកស្រង់ពី៖ Sabay