បណ្តាញសង្គម

Leicester រំសាយ​ប្រកួត​ League Cup តែ​ Premier League លេង​ធម្មតា​

ការប្រកួតប៉ះ Cardiff នៅ Premier League ថ្ងៃសៅរ៍នេះរបស់ Leicester City នឹងដំណើរការធម្មតាបើទោះជាក្លឹបកំពុងកាន់ទុក្ខមរណភាពរបស់ម្ចាស់ក្លឹបលោក Vichai Srivaddhanaprabha ក៏ដោយ។

លោក Vichai ជនជាតិថៃគឺជាជនរងគ្រោះម្នាក់ក្នុងចំណោម៤នាក់ក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រដ៏គួរឲ្យរន្ធត់នៅកីឡដ្ឋាន King Power កាលពីចុងសប្ដាហ៍មុន។ Leicester បានរំសាយការប្រកួតជាមួយ Southampton នៅ League Cup ម្ដងរួចមកហើយក្រោយកើតឧបទ្ទវហេតុខាងលើ។

ទោះមិនលើកការប្រកួត តែក្រុមរហស្សនាមថាកញ្ជ្រោងនឹងស្មិងស្មាធិ៍១នាទីមុនការប្រកួតទល់នឹង Cardiff ហើយកីឡាករទាំងអស់នឹងពាក់ស្លាកខ្មៅនៅដៃដើម្បីកាន់ទុក្ខម្ចាស់ក្លឹបរបស់ខ្លួន៕

ដកស្រង់ពី៖ Sabay