Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កែវ​ រំចង់​ មាន​មហិច្ឆតា​ចូល​ប្រឡូក​​សង្វៀនធំ ONE Championship

  • បោះពុម្ព

ជើងខ្លាំង កែវ រំចង់ ដែលជា កីឡាករ មានឈ្មោះបោះសំឡេងច្រើនឆ្នាំ នៅក្នុងប្រទេស កម្ពុជា មានបំណងចូលប្រឡូក លើឆាកអន្តរជាតិ ជាមួយស្ថាប័ន ប្រដាល់ពិភពលោក ONE Championship។

ក្រោយជាសះស្បើយពីរបួសដែលធ្វើឲ្យរូបគេបាត់មុខពីសង្វៀនយ៉ាងយូរ កែវ រំចង់បានវិលត្រឡប់ចូលសង្វៀនវិញហើយទទួលបានជ័យជម្នះជាបន្តបន្ទាប់តាមរយៈជំនាញទាត់ជើងក្រោមដ៏មានទម្ងន់។ បច្ចុប្បន្នរូបគេកំពុងហ្វឹកហាត់ត្រៀមប្រកួតមួយនៅក្នុងពិធីបុណ្យអុំទូកនាពេលខាងមុខ។ ថ្វីបើកីឡាករវ័យ២៨ឆ្នាំចូលចិត្តបញ្ចេញថ្វីដៃនៅមុខអ្នកគាំទ្រក្នុងស្រុកក៏ដោយ ក៏ជើងខ្លាំងកម្ពុជាម្នាក់នេះចង់បញ្ចេញជំនាញកម្រិតកំពូលរបស់ខ្លួនឲ្យទូទាំងពិភពលោកបានឃើញ។

ឥឡូវនេះ ONE Championship កំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយកីឡាករក្នុងព្រះរាជាណាចក្រកម្ពុជាតាមរយៈវិបសាយ Sabay ដើម្បីផ្សព្វផ្សាយសិល្បៈក្បាច់គុនខ្មែរដល់អ្នកទស្សនារាប់លាននាក់ ហើយ រំចង់ យល់ថា ស្ថាប័ននេះអាចរៀបចំការប្រកួតស័ក្ដិសមមួយសម្រាប់រូបគេបង្ហាញសមត្ថភាពលើឆាកអន្តរជាតិ។ កែរ រំចង់ បាននិយាយថា ៖«សម្រាប់ខ្ញុំ ខ្ញុំចង់បង្ហាញសមត្ថភាពរបស់ខ្ញុំដល់ពិភពលោកឲ្យបានស្គាល់ពីក្បាច់គុនខ្មែរដ៏អស្ចារ្យរបស់យើង»។

ម្ចាស់ខ្សែក្រវាត់ច្រើនរូបនេះបានប្រឡូកក្នុងវិស័យប្រដាល់ក្បាច់គុនខ្មែររយៈពេលជាង១០ឆ្នាំហើយ ប៉ុន្តែឥឡូវនេះគិតថា ខ្លួនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់តទល់នឹងដៃគូប្រកួតមានកម្រិតខ្លាំងៗនៅក្នុងសង្វៀន ONE Super Series។ ប្រសិនបើ កែវ រំចង់ ទទួលបានកុងត្រាពី ONE កីឡាករកម្ពុជារូបនេះអាចនឹងត្រូវផ្គូផ្គងឲ្យប៉ះម្ចាស់ជើងឯកពិភពលោកដូចជាកីឡាករ Nieky Holzken ហៅ "The Natural" ឬកីឡាករ Andy Souwer ជាដើម។

កែវ រំចង់ ជឿជាក់ថា លោកនឹងទទួលបានដំណឹងល្អពីស្ថាប័នប្រដាល់ ONE ដោយផ្អែកលើបទពិសោធប្រកួតប្រដាល់សេរីលើសង្វៀនជាង១៦០លើក។ អ្នកប្រដាល់ខេត្តបាត់ដំបងរូបនេះនិយាយថា ៖ «លក្ខណៈពិសេសរបស់អ្នកប្រដាល់ខ្មែរគឺយើងជំនាញប្រើកែង។ [គូប្រកួតរបស់យើង] ភាគច្រើនភ័យខ្លាចបច្ចេកទេសប្រើកែងរបស់យើងណាស់។ កីឡាករខ្មែរពូកែអត់ធ្មត់ ហើយអាចស៊ូទ្រាំនឹងការលំបាកបានគ្រប់បែបយ៉ាង»។

ដកស្រង់ពី៖ Sabay