Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អ្នក​គាំទ្រ​ Chelsea ស្វាគមន៍​ Lampard យ៉ាង​កក់​ក្ដៅ​នៅ​ Stamford Bridge

  • បោះពុម្ព

Frank Lampard បានត្រឡប់ទៅទឹកដី Stamford Bridge វិញលើកដំបូងកាលពីយប់មិញប៉ុន្តែមិនមែនទៅជាកីឡាករឡើយគឺទៅក្នុងនាមជាអ្នកចាត់ការក្រុមគូប្រជែង Derby County។

យ៉ាងណាកងទ័ពរបស់អតីតខ្សែបម្រើឆ្នើមសញ្ជាតិអង់គ្លេសរូបនេះបានត្រឹមខកចិត្តក្រោយចាញ់ Chelsea ២ទល់៣ ហើយត្រូវធ្លាក់ចេញពីពាន League Cup ត្រឹមជុំទី៤។ ចាប់អារម្មណ៍ការប្រកួតនោះកីឡាករ Derby ស៊ុតបញ្ចូលទីរហូត៤គ្រាប់គឺ២គ្រាប់ជាបាល់ចូលទីខ្លួនឯង ហើយ២គ្រាប់ទៀតជាបាល់ចូលទីគូប្រជែង។

Fikayo Tomori ធ្វើឲ្យបាល់ចូលទីខ្លួនឯងនៅនាទី៥ តែ Marriott តាមស្មើឲ្យ Derby បានវិញនៅនាទី ៩។ មិនបានប៉ុន្មានផង Richard Keogh បានធ្វើឲ្យបាល់ចូលទីខ្លួនម្ដងទៀតនៅនាទី២១ មុនបានដែល Waghorn តាមស្មើសារជាថ្មីនៅនាទី២៧។ រហូតដល់នាទី៤១ទើប Fabregas ស៊ុតបញ្ចូលទីគ្រាប់ពិតប្រាកដឲ្យ Chelsea ឈ្នះការប្រកួត។

ក្នុងប្រកួតនោះ ទោះចាញ់មែនតែ Lampard ត្រូវអ្នកគាំទ្រ Chelsea ស្វាគមន៍យ៉ាងកក់ក្ដៅ មានតែការស្រែកច្រៀងបទចម្រៀងគាំទ្រ និងលើកបដានានាថារូបគេគឺជាវីរបុរសរបស់តោខៀវជារៀងរហូត៕

ដកស្រង់ពី៖ Sabay