បណ្តាញសង្គម

Xavi៖ Lionel Messi អាច​បន្ត​អាជីព​រហូត​ដល់​អាយុ​៤០​ឆ្នាំ

Xavi Hernandez អតីតមិត្តរួមក្រុមនៅ Barcelona ជឿជាក់ថា Lionel Messi អាចបន្តលេងបាល់រហូតដល់វ័យ៤០ឆ្នាំ។

កីឡាករអាហ្សង់ទីនវ័យ៣១ឆ្នាំកំពុងបន្តសម្រាកពីក្រុមជម្រើសជាតិ តែ Xavi គិតថា គេនៅតែមានកម្រិតលេងខ្ពស់សម្រាប់ក្លឹប។ “ពេលខ្លះខ្ញុំគិតថា គេអាចលេងរហូតដល់អាយុ៣៨ ៣៩ ៤០ឆ្នាំ។ គេមិនត្រូវការប្រឹងច្រើនពេកនោះទេ ដើម្បីលេងដល់វ័យនោះ។ គេអាចទៅលេងគ្រប់កន្លែងដែលគេចង់ទៅលេង”។ Xavi។

ក្រោយពីរបួសនិងមិនបានលេងនៅប្រកួត El Clasico កាលពីថ្ងៃអាទិត្យ Messi ពេលអាចបានត្រលប់ចូលហ្វឹកហាត់លើទីលានបានវិញហើយ។ តាមការឲ្យដឹងគេអាចនឹងចូលលេងបាននៅថ្ងៃសៅរ៍សប្ដាហ៍នេះទល់នឹងក្រុម Rayo Vallecano៕

ដកស្រង់ពី៖ Sabay