បណ្តាញសង្គម

ឱកាស​ល្អ ស៊ីហ្គេម​២០១៩ ប្រភេទ​កីឡា៤ ដែល​កម្ពុជា តែង​បាន​មេដាយក៏​បាន​ចូល​លេង​ដែរ

បើតាមលោក វ៉ាត់ ចំរើន អគ្គលេខាធិកាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានឱ្យដឹងថានៅស៊ីហ្គេមឆ្នាំក្រោយនេះ កម្ពុជានឹងបន្ថែមប្រភេទវិញ្ញាសាច្រើនទៀត ដើម្បីប្រកួតប្រជែងជាមួយប្រទេសដទៃ។

ដោយប្រភេទវិញ្ញាសាដែលនឹងត្រៀមដាក់បញ្ចូលនោះ ក៏មានកីឡា E-Sports ក្នុងនោះដែរ ព្រោះកម្ពុជាក៏មានសក្ដានុពលខ្លាំងលើកីឡាមួយនេះ។ មួយវិញទៀត ម្ចាស់ផ្ទះហ្វីលីពីន បានដាក់ប្រភេទកីឡាដើម្បីប្រកួតប្រជែងយកមេដាយដល់ទៅ៥៦ឯណោះ។ អ្វីដែលល្អថែមទៀតនោះ វ៉ូវីណាម សូហ្វតេន្នីស និង ជឺជីតស៊ូ ក៏នឹងមានវត្តមានប្រកួតប្រជែងដូចគ្នា។

សម្រាប់កម្ពុជា កីឡាខាងលើថ្មីនេះ សុទ្ធតែជំនាញៗហើយ ព្រោះថា កម្ពុជាធ្លាប់ទទួលបានមេដាយមាស ច្រើនសឹងរាប់មិនអស់ទៅហើយ។ ដូច្នេះប្រសិនបើពួកគេមានឱកាសបានចូលប្រកួត នោះភាគរយបានមេដាយជូនជាតិ នឹងមានច្រើនមិនខាន៕

ដកស្រង់ពី៖ Sabay