Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សំ​ ថារ័ត្ន​ លុប​ចោល​ប្រកួត​ស្អែក ជាប់​ការងារ​សម្ពោធ​ភាពយន្ត​នៅUSAនិងកាណាដា​

  • បោះពុម្ព

តារាល្បុក្កតោរបស់ One Championship កញ្ញា សំ ថារត្ន័ បានកំពុងមមាញឹកខ្លាំងណាស់ក្នុងវិស័យភាពយន្តរយៈពេលចុងក្រោយនេះ។

កញ្ញាមិនត្រឹមតែមានប្រជាប្រិយភាពខ្ពស់ក្នុងអាជីពជាអ្នកកីឡាប៉ុណ្ណោះទេ ប៉ុន្តែក៏ល្បីល្បាញក្នុងពិភពខ្សែភាពយន្តថែមទៀត។ កាលពីឆ្នាំ២០១៧ កញ្ញាបានសម្ដែងក្នុងភាពយន្តខ្នាតធំរបស់ខ្មែរគឺ «ការពារឧក្រិដ្ឋជន (Jailbreak)» ហើយឥឡូវនេះនាងកំពុងមមាញឹកថតភាពយន្តឯកសារថ្មីមួយដែលមានចំណងជើងថា «Surviving Bokator»។

ខ្សែភាពយន្តឯកសារមួយនេះរៀបរាប់ពីប្រវត្តិនៃការតស៊ូរបស់លោកគ្រូល្បុក្កតោ សាន គីមស៊ាន ក្នុងការអភិរក្សសិល្បៈក្បាច់គុនបុរាណខ្មែរ ក្រោយបានរស់រានមានជីវិតពីរបបប្រល័យពូជសាសន៍ ដោយលោកបានវិលត្រឡប់មកកាន់មាតុភូមិវិញ ហើយចាប់យកអាជីពជាលោកគ្រូល្បុក្កតោដើម្បីបង្ហាត់ដល់ក្មេងៗជំនាន់ថ្មី។

ក្នុងចំណោមតារាសម្ដែងផ្សេងៗ ថារត្ន័ ត្រូវបានអ្នកដឹកនាំរឿងជ្រើសរើស។ នារីខ្មែរវ័យ២៨ឆ្នាំសម្បុរស្រអែមរូបនេះបាននិយាយទាំងរំភើបថា ៖«វាមានន័យណាស់សម្រាប់ខ្ញុំ ដែលខ្ញុំអាចតំណាងឱ្យប្រទេសកម្ពុជា។ ប្រជាជនទូទាំងប្រទេសនឹងស្គាល់ពីក្បាច់គុនរបស់ខ្មែរយើង»។ ទន្ទឹមជាមួយនឹងការថតភាពយន្តឯកសារខាងលើ កញ្ញាក៏រវល់ការងារសម្ដែងកុនអន្តជាតិផង និងជាអ្នកប្រដាល់ផងដែលនេះមិនមែនជារឿងងាយស្រួលសម្រាប់កញ្ញាឡើយ ប៉ុន្តែកញ្ញាធ្វើដោយពេញចិត្តបំផុត។

មុនពេលចាកចេញពីកម្ពុជាដើម្បីចូលរួមមហោស្រពភាពយន្ត ក្នុងការបញ្ចាំងរឿងរបស់នាង Surviving Bokator នៅអាមេរិកខាងជើង កញ្ញាបានប្រាប់អ្នកសារព័ត៌មានថា៖ « រាល់ថ្ងៃខ្ញុំរត់ចុះឡើងៗ ដូចមាន់ អញ្ចឹង»។ តាមគម្រោងកញ្ញានឹងចូលរួមសម្ដែងក្នុងពេលបញ្ចាំងភាពយន្តនៅរដ្ឋ Texas សហរដ្ឋអាមេរិក បន្ទាប់មកហោះទៅកាន់ ទីក្រុងបាងកក ប្រទេសថៃ ដើម្បីប្រកួតក្នុងកម្មវិធី FMD 16: Big Trouble In Little។ បន្ទាប់ពីប្រកួតនៅទីនោះហើយ នាងនឹងឡើងយន្តហោះម្តងទៀតទៅកាន់មហោស្រពភាពយន្តនៅប្រទេសកាណាដា ប៉ុន្តែដោយសារមិនមានពេលត្រៀមគ្រប់គ្រាន់សម្រាប់ការប្រកួតនៅបាងកក នាងត្រូវបង្ខំចិត្តដកខ្លួនចេញពីការប្រកួតនាថ្ងៃសៅរ៍ ទី៣ ខែវិច្ឆិកានេះ។

ថារ័ត្នប្រាប់ថា ៖«ខ្ញុំត្រូវលុបចោលការប្រកួត ព្រោះខ្ញុំមិនមានពេលគ្រប់គ្រាន់ដើម្បីហ្វឹកហាត់ទេពេលនៅអាមេរិក។ មែនទែនទៅ ខ្ញុំពោតជាមិនចង់លុបចោលការប្រកួតនោះទេ»។ ទោះបីជាលុបចោលការប្រកួតនៅបាងកក កញ្ញាមានអារម្មណ៍ខកចិត្តបន្តិចមែន ប៉ុន្តែក៏រំភើបយ៉ាងខ្លាំងដែរចំពោះការដាក់បញ្ចាំងភាពយន្តថ្មី Surviving Bokator នាពេលខាងមុខនេះ។នាងថា៖ «រឿងហ្នឹងប្រាកដជាល្អអស្ចារ្យ។ រឿងនេះថតតាំងពីឆ្នាំ២០១០ រហូតដល់ឆ្នាំ២០១៥។អូ..ខ្ញុំរំភើបចិត្តណាស់! ខ្ញុំមើលពីរដងរួចហើយ មើលហើយខ្ញុំយំតែម្តង»។

«វារំឭកខ្ញុំពី ប្រវត្តិដ៏ពិបាក ជូរចត់ និងរឿងល្អៗ ពិតជាធ្វើឲ្យរំជួលចិត្តមែនទែន សូម្បីតែទស្សនិកជនក៏យំដែរ»។ កាលថតសម្តែងរឿង Surviving Bokatorនោះ តារាល្បុក្កតោក៏បានថតសម្ដែងភាពយន្តរបស់តារាហូលីវូដ អេនជឺលីណា ជូលី រឿង«ដំបូងគេសម្លាប់ប៉ាខ្ញុំ (First They Killed My Father)។ កញ្ញាប្រដាល់គុនចម្រុះនេះសង្ឃឹមថា ព្រះរាជាណាចក្រកម្ពុជាកំពុងមានដំណើរឆ្ពោះទៅទិសដៅដ៏ត្រឹមត្រូវ។

តាមរយៈបង្កើតសហព័ន្ធយុទ្ធគុនចម្រុះកាលពីប៉ុន្មានសប្តាហ៍មុន កញ្ញាគិតថា មិនយូរទេពិភពលោកនឹងស្គាល់ពីសិល្បៈក្បាច់គុនខ្មែរកាន់តែច្បាស់ ហើយកញ្ញាផ្ទាល់ក៏កំពុងចូលរួមជាចំណែកក្នុងការផ្សព្វផ្សាយពីប្រទេសកម្ពុជាដែរ។ នាងនិយាយទាំងមានទំនុកចិត្តថា ៖«សូមជួយផ្តល់ឱកាសដល់អ្នកប្រដាល់យើងបន្ថែមទៀតផង។ ខ្ញុំដឹងថា យើងប្រាកដជាបានល្បីល្បាយដូចប្រទេសដ៏ទៃទៀត»៕

ដកស្រង់ពី៖ Sabay