Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កីឡាករ​ Leicester ទាំង​អស់​នឹង​ហោះ​ទៅ​ថៃ​ចូលរួម​បុណ្យ​សព​លោក​ Vichai

  • បោះពុម្ព

សមាជិកក្រុម Leicester City នឹងធ្វើដំណើរ លើចម្ងាយ ម៉ឺនគីឡូ តាមយន្តហោះ ពីអង់គ្លេស ទៅទីក្រុងបាងកក ប្រទេសថៃ នៅសប្ដាហ៍ក្រោយ ដើម្បីចូលរួម បុណ្យសពលោក Vichai Srivaddhanaprabha។

លោក Vichai ដែលគេស្គាល់ថា ជាមហាសេដ្ឋី មានប្រាក់ពាន់លាន និងជាម្ចាស់ក្លឹប Leicester បានស្លាប់ បាត់បង់ជីវិត កាលពីសប្ដាហ៍មុន ជាមួយជនរងគ្រោះ ៤នាក់ផ្សេងទៀត ក្នុងហេតុការណ៍ ធ្លាក់ឧទ្ធម្ភាគចក្រ ដ៏រន្ធត់ខាងក្រៅ កីឡដ្ឋាន King Power។

អ្នកចាត់ការទូទៅ Claude Puel នឹងដឹកនាំកូនក្រុមទាំងអស់ទៅចូលរួមពិធីបុណ្យក្រោយពួកគេប្រកួត Premier Leagueទល់នឹង Cardiff ចប់រួចរាល់។ បុរសសញ្ជាតិបារាំងនិយាយថាការទៅចូលរួមគឺជាទឹកចិត្តរបស់កីឡាករទាំងអស់ដែលម្នាក់ៗចង់ទៅលាម្ចាស់ក្លឹបជាលើកចុងក្រោយ និងចូលរួមរំលែកទុក្ខប្រពន្ធ និងលោក Top ជាកូនប្រុស៕

ដកស្រង់ពី៖ Sabay