Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Pogba ពន្យល់​​ពី​ក្បាច់​ទាត់​ប៉េណាល់ទី​រត់​យឺត​ៗ​​របស់​ខ្លួន

  • បោះពុម្ព

ខ្សែបម្រើរបស់ Manchester United កីឡាករ Paul Pogba បានទម្លាយ ឲ្យដឹងពី ហេតុផលនៃ បច្ចេកទេស ទាត់ប៉េណាល់ទី របស់ខ្លួន ក្រោយមានការ រិះគន់ជាច្រើន។

រឿងរ៉ាវមានការពិភាក្សាច្រើនច្រើននៅពេលដែលបិសាចក្រហមជួប Everton ក្នុងពាន Premier League កាលពីចុងសប្ដាហ៍។ ក្នុងការប្រកួតនោះ Man Utd ទទួលបានបាល់ប៉េណាល់ទីមួយបាល់ត្រូវចាត់ចែងទាត់ដោយ Pogba។ បន្ទាប់អាជ្ញាកណ្ដាលផ្លុំកញ្ចែ Pogba បានរត់យឺតៗ២៨ជំហាន ទម្រាំតែបានទាត់បាល់ទៅមុខ។

ទាត់ជើងដំបូងត្រូវអ្នកចាំទី Jordan Pickford ជួយបាន តែសំណាងបាល់នោះខ្ទាត់មកវិញ ធ្វើឲ្យ Pogba បន្ថែមចូលទីបានសម្រេច។ដោយសារមានការរិះគន់ច្រើនចំពោះស្ទីលទាត់បែបនេះកីឡាករជម្រើសបារាំងបានពន្យល់ថា៖ "ខ្ញុំព្យាយាមបំភាន់អ្នកចាំទី។ ខ្ញុំតែងតែទាត់បែបនេះ។ យ៉ាងណា ខ្ញុំប្រហែលជាត្រូវហាត់ប្ដូរស្ទីលទាត់ ព្រោះអ្នកចាំទីប្រហែលដឹងពីជំហានខ្ញុំហើយ អ្វីដែលសំខាន់ខ្ញុំទាត់បាល់នោះចូលទី"៕

ដកស្រង់ពី៖ Sabay