Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ហុង ផេង ៖ ​កីឡាករ​មីយ៉ាន់ម៉ា​​ណា​ខ្លះ​ខ្លាំង​យើង​មិន​ខ្វល់​ សំខាន់​កម្ពុជា​លេង​ជា​ក្រុម​

  • បោះពុម្ព

ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវតទល់ជាមួយក្រុមខ្លាំងមីយ៉ាន់ម៉ា វេលាម៉ោង ៦:៣០ នាទីល្ងាចនេះនៅទឹកដីមីយ៉ាន់ម៉ាទីលាន Mandalarthiri Stadium, Mandalay ក្នុងជំនួបសន្សំពិន្ទុពូល A នៃព្រឹត្តិការណ៍ AFF Suzuki Cup 2018 ។

មីយ៉ាន់ម៉ាបានឡើងទៅកាន់វគ្គ៤ក្រុមចុងក្រោយកាលឆ្នាំ២០១៦ ក្នុងព្រឹត្តិការណ៍ខាងលើ។ ដោយឡែកសម្រាប់ការប៉ះក្រុមខ្លាំងមួយនេះខ្សែការពារកណ្ដាលរបស់កម្ពុជា ហុង ផេង បាននិយាយយ៉ាងខ្លីថា ៖« ក្រុមគេ (មីយ៉ាន់ម៉ា) មានកីឡាករខ្លាំងៗដែរ តែអ្នកណាខ្លះខ្លាំងក៏យើងមិនខ្វល់។ សំខាន់ក្រុមយើងលេងជាក្រុម»។

ការប្រកួត ខាងលើសម្រាប់ ក្រុមកម្ពុជា ជាការប្រកួតទី២ បន្ទាប់ពីប្រកួតទី១ កម្ពុជាចាញ់ម៉ាឡេស៊ី ១-០ នៅទឹកដីកម្ពុជាពហុកីឡដ្ឋានជាតិ ស្របពេល មីយ៉ាន់ម៉ា ជាការប្រកួត សន្សំពិន្ទុលើកទី១ក្នុងពូល A របស់ពួកគេ ៕

ដកស្រង់ពី៖ Sabay