Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Sanchez និង Mata ត្រូវ​ Fan រិះគន់ ដោយ​សារ​​សើច​សប្បាយ​​ពេល​ក្រុម​កំពុង​ចាញ់

  • បោះពុម្ព

អ្នកគាំទ្ររបស់ក្លឹប Manchester United បានធ្វើការរិះគន់ដល់ Alexis Sanchez និង Juan Mata បន្ទាប់ពីអ្នកទាំងពីរបានសើចសប្បាយ អំឡុងពេលក្រុមកំពុងត្រូវ Man City នាំមុខ។

ក្រុមលោក Jose Mourinho ហាក់ពិបាករកបាល់លេងបន្តិច នៅពេលដែលជួយ Man City ដែលជាក្រុមចូលចិត្តរក្សាបាល់នៅនឹងជើងមិនទាត់ចេញខ្ជីខ្ជា ដោយចប់ការប្រកួត Man Utd ចាញ់ ៣-១។ ក្នុងការប្រកួតនេះ Jose បានដាក់ Marcus Rashford និង Anthony Martial ចាប់ដៃគ្នាប្រយុទ្ធខាងលើ តែពួកគេពិបាកក្នុងការទម្លុះសំណាញ់ទីរបស់ Man City ណាស់។

ក្នុងវគ្គទីមួយអំឡុងពេលក្រុមលោក Pep Guardiola កំពុងនាំមុខ ១-០ កាមេរ៉ាបានបែរចំ Sanchez និង Mata កំពុងជជែកគ្នាសើចយ៉ាងសប្បាយនៅកៅអីបម្រុង។ សកម្មភាពបែបនេះធ្វើឲ្យអ្នកគាំទ្រជាច្រើនមិនសប្បាយចិត្ត។ ពួកគេបានបង្ហាញអារម្មណ៍លើបណ្ដាញសង្គមថា Sanchez និង Mata នៅតែរីករាយ ខណៈក្រុមកំពុងចាញ់៕

ដកស្រង់ពី៖ Sabay