បណ្តាញសង្គម

សៀវ​ ង៉ុយ​ បង្ហាញ​មុខ​ជា​ថ្មី​ រំពឹងឈ្នះបន្តបន្ទាប់ដល់វគ្គសំខាន់...

អ្នកលេងគុនខ្មែរ សៀវ ង៉ុយ បានលេងពានរង្វាន់ជាថ្មី កាលពីថ្ងៃសៅរ៍ ទី១០ ខែវិច្ឆិកា ២០១៨ នៅតែបង្ហាញសមត្ថភាពល្អ និងឈ្នះដៃគូឡើងទៅជុំទី២បន្តទៀតផងដែរ។

សៀវ ង៉ុយ បានឲ្យដឹងថា ខ្លួនអាក់ខានលេងពានរង្វាន់ ឬខ្សែក្រវាត់យូរដែរហើយ ទើបបានឱកាសលេងពានរង្វាន់ TV5 នេះទេ។ ការប្រកួតវគ្គជម្រុះដំបូងនេះ ហាក់ពិបាកបន្តិចហើយ ព្រោះអីត្រូវសម្រក់ទម្ងន់ខ្លាំងដើម្បីឲ្យគ្រប់ទៅតាមការប្រកួត ជាហេតុធ្វើឲ្យអស់ស៊ុហ្វ។ ជើងខ្លាំងរូបនេះបន្ថែមថា ប្រសិនបើកាលពីថ្ងៃនោះ ខ្លួនមានស៊ុហ្វតែបន្តិចទៀត ផ្ដួលដៃគូបានហើយ។

ការលេងពានលើកនេះ អ្នកប្រដាល់ខាងលើ រំពឹងធ្វើបានល្អ ឬឈានដល់វគ្គសំខាន់ៗ ដូចពេលមុនៗ ដែលខ្លួនធ្លាប់ឈ្នះខ្សែក្រវាត់ ឬពាន៣-៤កន្លងទៅ។សៀវ ង៉ុយ ជាបេក្ខភាពទម្ងន់ ៥៧គីឡូក្រាម ម្នាក់ក្នុងចំណោមកីឡាករ ៣២នាក់ ចូលរួមលេងពានរង្វាន់ TV5 រដូវកាលទី៤។ វគ្គជម្រុះកាលពីថ្ងៃសៅរ៍សប្ដាហ៍មុននេះឈ្នះពិន្ទុអ្នកប្រដាល់ នួន រ៉ាថេត បានឡើងទៅជុំទី២(១៦នាក់)ចុងក្រោយ៕

ដកស្រង់ពី៖ Sabay