បណ្តាញសង្គម

អាជ្ញាកណ្ដាល​​​កម្ពុជា​ប៉ះ​មីយ៉ាន់ម៉ា​ល្ងាច​នេះ​ជាប់​ឈ្មោះ​ល្អ​បំផុត​ប្រចាំ​២០១៨​​នៅ​លីគ​ឥណ្ឌូណេស៊ី

ក្រុមគោព្រៃកម្ពុជា នឹងត្រូវជួបក្រុមបាល់ទាត់មីយ៉ាន់ម៉ាល្ងាចនេះវេលាម៉ោង ៦:៣០ នាទីនៅទឹកដីមីយ៉ាន់ម៉ានៅទីលាន Mandalarthiri Stadium ក្នុង A នៃព្រឹត្តិការណ៍ AFF Suzuki Cup 2018 ។

ក្នុងជំនួបប្រកួតនេះលោក Oki Dwi Putra ជនជាតិឥណ្ឌូណេស៊ី នឹងចូលខ្លួនកាត់ក្ដី។ អាជ្ញាកណ្ដាលរូបនេះទើបតែឈ្នះពានអាជ្ញាកណ្ដាលល្អប្រចាំឆ្នាំ២០១៨ នៅលីគឥណ្ឌូណេស៊ី ។ លោក Oki Dwi Putra កាន់កម្រិត Pro License មានអាយុ៣៥ឆ្នាំ។ ទាក់ទងការកាត់ក្ដីប្រកួតទី១របស់កម្ពុជាត្រូវបានគេដឹងថា អាជ្ញាកណ្ដាលបានកាត់ក្ដីបាល់ដែលបង្កកំហុសដោយខ្សែការពារម៉ាឡេស៊ីទាត់ជើង រ៉ឹង ប៊ុនហៀង ក្នុងប្រអប់មិនឲ្យបាល់ប៉េណាល់ទី។

ការកាត់ក្ដីមិនបានល្អដោយមិនមើលបានសព្វគ្រប់របស់អាជ្ញាកណ្ដាលនេះលោក Felix គ្រូបង្វឹកកម្ពុជាក៏បានផ្ដាំផ្ញើដែរថា ត្រូវចេះកែប្រែរាល់ចំណុចខ្វះខាតរបស់ខ្លួន។ ការប្រកួតខាងលើសម្រាប់ក្រុមកម្ពុជាជាការប្រកួតទី២ បន្ទាប់ពីប្រកួតទី១ កម្ពុជាចាញ់ម៉ាឡេស៊ី ១-០ ស្របពេលមីយ៉ាន់ម៉ាជាការប្រកួតទី១ក្នុងពូល A ៕

ដកស្រង់ពី៖ Sabay